
អន្ដរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីកាសែត Washington Post បានឲ្យដឹងថា លោក Elon Musk ដែលជាអ្នកមានលុយច្រើនជាងគេបំផុតនៅលើពិភពលោក គ្រោងនឹងកាត់បន្ថយបុគ្គលិកភាគច្រើននៅក្នុងក្រុមហ៊ុន Twitter ពេលដែលលោកក្លាយជាម្ចាស់ពេញសិទ្ធិរបស់ក្រុមហ៊ុនព័ត៌មានសង្គមមួយនេះរួចហើយនោះ។
យោងតាមសេចក្តីរាយការណ៍ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Musk បាននិយាយប្រាប់ក្រុមវិនិយោគិនថា លោកមានគម្រោងកាត់បន្ថយបុគ្គលិកជិត ៧៥ភាគរយ ក្នុងចំណោមបុគ្គលិក ៧.៥០០នាក់ នៅក្រុមហ៊ុន Twitter ៕