សម្ដេចតេជោ៖ សៀមរាបនឹងធ្វើផ្លូវ២ខ្សែទៀត គ្រោងចំណាយថវិកាជាង ១៣៧លានដុល្លារ

2022/10/22 05:37:43 pm        1.1 K

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា នៅខេត្តសៀមរាបនឹងមានការធ្វើផ្លូវបន្ថែមទៀត នៅបែកខាងត្បូង និងខាងជើងក្រុងសៀមរាប សរុបប្រមាណជិត ១០០គីឡូម៉ែត្រ ហើយគ្រោងចំណាយថវិកាប្រមាណជាង ១៣៧លានដុល្លារ ។ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០គ្រួសារ នៅតំបន់អភិវឌ្ឍន៍​ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងសាធាណការ និងដឹកជញ្ជូន កំពុងសិក្សាក្នុងការធ្វើផ្លូវវាង​ក្រុងសៀមរាប​បែកខាងជើង ​ទៅហួសតំបន់រុនតាឯក និងពាក់ស្នែង ​ប្រវែងជាង ៥៥គីឡូម៉ែត្រ គ្រោងប្រើប្រាស់​ថវិកា​ចំនួន​ប្រមាណ ៤៦លានដុល្លារអាមេរិក ​ជា​ថវិកាសំណើរ​ខ្ចី​ពី​ធនាគារអភិវឌ្ឍន៍​អាស៊ី គ្រោង​អនុវត្តនៅឆ្នាំ២០២៤ ។

សម្ដេចតេជោ បន្តថា ផ្លូវនេះនឹងសាងសង់ជាផ្លូវបេតុង​ ប្រភេទអេស៊ី ​ (AC) ​ទទឹង១១ម៉ែត្រ បែងចែក​ជា ២កំណាត់ ដែលកំណត់ទី១. ប្រវែងជាង​ ៣៧គីឡូម៉ែត្រ ​ចាប់ពីផ្លូវជាតិលេខ៦ ទីប្រជុំជន​ស្រុកពួក ដល់ផ្លូវជាតិលេខ៦៧ ​ប្រើប្រាស់ថវិកាប្រមាណជាង​ ៣១លានដុល្លារ ​និងកំណាត់ទី២. ប្រវែង១៨គីឡូម៉ែត្រ ​ចាប់ពីផ្លូវជាតិលេខ៦៧ ​ដល់ផ្លូវជាតិលេខ៦៤ ​ប្រើប្រាស់​ថវិកាប្រមាណជាង ១៤លានដុល្លារ​ ហើយផ្លូវនេះ​ នឹងមានឆ្លងកាត់តំបន់ពាក់ស្នែងផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា គម្រោងផ្លូវមួយទៀត ស្ថាបនាវាងក្រុងសៀមរាប​ បែកខាងត្បូង មាន​ប្រវែងជាង ៤៥គីឡូម៉ែត្រ ​បាន​បញ្ចប់ការសិក្សាហើយ គ្រោងប្រើប្រាស់ថវិកាចំនួន​ប្រមាណ ៩១លានដុល្លារអាមេរិក គម្រោងនេះ អាចនឹងត្រូវផ្ដល់ឥណទានដោយសាធារណរដ្ឋកូរ៉េ ។

សម្ដេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា សម្រាប់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅ​តំបន់អភិវឌ្ឍន៍​ពាក់ស្នែងនេះ​ ក៏មិនខុសពីតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯកនោះដែរ ​ដែលមានទាំងមន្ទីរពេទ្យ សាលរៀន វត្តអារាម ផ្សារ ​តបណ្ដាញអគ្គិសនី ​ទឹកស្អាតជាដើម ​ជាពិសេសនោះ គឺការទទួល​បាន​នូវប័ណ្ណក្រីក្រ ។

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានប្រកាសជាថ្មី ​ដល់ពលរដ្ឋដែលយល់ព្រម​រុះរើ​លំនៅដ្ឋាន​ចេញពីតំបន់រមនីយដ្ឋានអង្គរ ​ទៅតំបន់អភិវឌ្ឍន៍​ពាក់ស្នែង ត្រូវឈរនៅ​លើ​គោលការណ៍​នាយករដ្ឋមន្ត្រីចំនួន២​ គឺទីតាំងថ្មីត្រូវ​បាន​ឈូសឆាយ​រួចរាល់ និងមានអ្នកដឹកជញ្ជូន​មកកាន់​កន្លែង​ថ្មី​ត្រឹមត្រូវ ​៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm