ហៃទី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទសេចក្តីសម្រេចកាលពីថ្ងៃសុក្រ ដោយទាមទារឱ្យបញ្ចប់ជាបន្ទាន់អំពើហិង្សា និងសកម្មភាពឧក្រិដ្ឋកម្មនៅក្នុងប្រទេសហៃទី និងដាក់ទណ្ឌកម្មលើអ្នកដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលម្នាក់។

សហរដ្ឋអាមេរិក និងម៉ិកស៊ិកដែលបានធ្វើពង្រាងសេចក្តីសម្រេចមាន ១០ទំព័របានពន្យារពេលការបោះឆ្នោត ដូច្នេះពួកគេអាចកែសម្រួលសេចក្តីពង្រាងដោយសង្ឃឹមថា នឹងទទួលបានការគាំទ្របន្ថែមទៀតពីសមាជិកក្រុមប្រឹក្សា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Linda Thomas-Greenfield បាននិយាយភ្លាមៗបន្ទាប់ពីការបោះឆ្នោតថា សេចក្តីសម្រេចនេះគឺជាចម្លើយដំបូងសម្រាប់អំពាវនាវរកជំនួយពីប្រជាជនហៃទី។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់អំពីជម្រើសដើម្បីជួយនគរបាលជាតិរបស់ប្រទេសហៃទី ប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងកម្រិតខ្ពស់។ ដំណោះស្រាយទី២ ដែលនៅតែកំពុងដំណើរការកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នឹងត្រូវដោះស្រាយបញ្ហាការប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងប្រទេសហៃទី។
សេចក្តីសម្រេចនឹងអនុញ្ញាតឱ្យកងកម្លាំងអន្តរជាតិជួយពង្រឹងសន្តិសុខក្នុងប្រទេស ប្រសិនបើមានការព្រមព្រៀង។ ដំណោះស្រាយទណ្ឌកម្មបានដាក់ឈ្មោះជនជាតិហៃទីម្នាក់លោក Jimmy Barbecue Cherizier ដែលក្រុមរបស់លោកបានបិទស្ថានីយប្រេងឥន្ធនៈដ៏សំខាន់ ដែលនាំឱ្យមានការខ្វះប្រេងឥន្ធនៈយ៉ាងខ្លាំង។ លោក Cherizier ជាអតីតមន្ត្រីនគរបាលបានដឹកនាំសម្ព័ន្ធភាពក្រុមជនអន្ធពាល ដែលគេស្គាល់ថាជាគ្រួសារ G9 និងសម្ព័ន្ធមិត្តនឹងត្រូវរងបម្រាមធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់អាវុធ ប្រសិនបើសេចក្តីសម្រេចត្រូវអនុម័ត៕
អត្ថបទ៖ ប៊ុនថន