អង់គ្លេស៖ ប្រជាជននៅក្នុងមណ្ឌលបោះឆ្នោតមួយរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបង្ហាញប្រតិកម្មចម្រុះកាលពីថ្ងៃសុក្រ ខណៈលោកក្លាយជាអ្នកនាំមុខម្នាក់ដើម្បីបន្តតំណែងពីលោកស្រី Liz Truss ដែលជាការវិលត្រឡប់មកកាន់តំណែងរបស់លោកវិញ។

សមាជិកសភាអង់គ្លេសជាច្រើននាក់រួមទាំងលោក Johnson បានកំពុងព្យាយាមស្វែងរកការគាំទ្រ មុនពេលការប្រកួតប្រជែងដើម្បីជំនួសលោកស្រី Truss ជាមេដឹកនាំរបស់ចក្រភពអង់គ្លេស។ លោកស្រី Truss បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ៤៥ថ្ងៃដោយទទួលស្គាល់ថា លោកស្រីមិនអាចផ្តល់ផែនការសេដ្ឋកិច្ចកាត់បន្ថយពន្ធរបស់លោកស្រីបានទេ។ លោកស្រីបានបន្តតំណែងពីលោក Johnson ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមឆ្នាំនេះ ជុំវិញរឿងអាស្រូវជាបន្តបន្ទាប់។ ការតែងតាំងមេដឹកនាំថ្មីនឹងបិទនៅរសៀលថ្ងៃច័ន្ទ ហើយបេក្ខជនត្រូវការហត្ថលេខាពី ១០០នាក់ក្នុងចំណោមសមាជិកសភាគណបក្សអភិរក្សនិយមចំនួន ៣៥៧នាក់៕
អត្ថបទ៖ ប៊ុនថន