ឯកឧត្ដម វេង សាខុន ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារ និងកុដិ ក្នុងវត្ត​ចំនួន​២​ ​ខេត្តកំពង់ចាម

2022/10/23 08:02:02 pm        52

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ​គណបក្សចុះ​មូល​ដ្ឋាន​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយ​ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ព្រះវិហារនៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុង​ភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធាន​ក្រុមការងារ​បាន​មាន​មតិ​សំណេះសំ​ណាល​ជា​មួយ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្តដោយបាន​ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក​ពី​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មកជូនពុទ្ធបរិស័ទទាំងអស់ ដែលមានវត្តមាននៅទីនេះ និងបងប្អូន​នៅ​ទូទាំង​ខេត្ត​កំពង់ចាម ជាពិសេស​សម្តេច​បាន​អរគុណ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក​ទាំង​អស់​ដែល​បា​ន​បន្ត​គាំទ្រ គណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូននៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តមបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ចំពោះសប្បុរសជន និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​អស់ដែលមានសធាជ្រះថ្លាបានចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ សរុប​ថវិកា​បាន​ចំនួន ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់) ក្នុងពិធីបុណ្យ​បញ្ចុះបឋម​សិលា​សាង​សង់​ព្រះវិហារ​កាល​ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាជន​នៃ​ស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់​ចាម​ទាំង​អស់ត្រូ​វ​បន្ត​ចូល​រួម​ថែ​រក្សា​សុខសន្តិភាព ដោយត្រូវចូលរួមគាំទ្រសម្តេចតេជោ ដែល​ជា​នាយករដ្ឋ​មន្រ្តី​ និងបោះឆ្នោតជូន​​គណបក្ស​​ប្រជាជនកម្ពុជាជានិរន្ត ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

នាព្រឹកថ្ងៃដដែល ឯកឧត្តមប្រធាន និងសហការីបានបន្តដំណើរមកឃុំអូរស្វាយ ខេត្តកំពង់ចាម ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសងកុដិ សម្រាប់​សមណៈសិស្សពុទ្ទិក​បឋមសិក្សា​នៅ​វត្តខែលជ័យ និងប្រគេនថវិកាចំនួន ៥ ០០០ ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ដល់​ព្រះចៅ​អធិការ​វត្ត​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដើម្បីបន្តការសាងសង។

ក្នុងពិធីសំណេះ​សំណាលនាព្រឹកនេះ ឯកឧត្តមប្រធានក្រុមការងារបានសន្យាថា និងខិតខំ​ស្វះ​ស្វែង​​រក​ថវិកាក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាំងពុទ្ធចក្រ និងអាណាចក្រ ហើយ​សន្យា​ថា​នឹង​បន្ត​ផ្តល់ការជួយគាំទ្រ ធ្វើយ៉ាងណា​ធ្វើ​ការ​កសាង​កុដិ​ សម្រាប់​សមណៈសិស្សពុទ្ទិកបឋម​សិក្សា​នេះឱ្យ​បានចប់សបគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើម្បីព្រះតេជគុណ​ព្រះសង្ឃ​ អាច​និមុន្ត​គង់​នៅបានសមរម្យ សម្រាប់បន្តការសិក្សារៀនសូត្របានខ្ពង់ខ្ពង់នាពេលអនាគត សម្រាប់​ប្រជាជន​យើង​រស់នៅក្នុងឃុំអូរស្វាយ និងស្រុកកំពង់សៀមយើងទាំងអស់គ្នា អាច​ពឹង​ពាក់​អាស្រ័យ​។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសកិច្ច​សហការ​យ៉ាងល្អ​ប្រពៃជា​មួយព្រះសង្ឃគ្រប់ឋានានុក្រមនៅស្រុកកំពង់សៀម ដែលបាននិមន្តចូលរួមយ៉ាង​សកម្មជា​មួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​លើ​សកម្មភាព​ការងារ​មនុស្ស​ធម៌​ជូន​ដល់​ប្រជាជន​ដែលមាន​ជីវភាពខ្វះខាត និងគ្មានទីពឹងនាពេលកន្លងមក។

ឯកឧត្តមបន្ថែមថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃមួយដែល​ប្រជាជនខ្មែរ​យើង​ទាំងអស់​គ្នា​បាន​ចងចាំ និងចូលរួមអបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា (១៩៩១-២០២២) ដែលមានសម្តេចតេជោ ជាម្ចាស់ហត្ថលេខីមួយដែរ ដើម្បីឈាន​ទៅ​បញ្ចប់​សង្រ្គាម​ស៊ីវិលនៅកម្ពុជា។ តែអកុសល កម្ពុជានៅមិនទាន់​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​នៅ​ឡើយទេ ដោយសារពួកខ្មែរក្រហមបានបន្តធ្វើសង្រ្គាមប្រឆាំងនឹងរាជរដ្ឋាភិបាល ។ ប្រកដ​ណាស់​ថា ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅទូទាំងប្រទេសកម្ពុជា ហើយទទួល​បាន​នូវស​ន្តិភាព​ពេញ​លេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារ​ការ​ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេជោ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ យ៉ាងមាន​ប្រសិទ្ធ​ភាព​បំផុត។ ហេតុនេះ យើងត្រូវរួមគ្នាបន្តការពារ ថែរក្សាសុខសន្តិភាព ឲ្យទទួលបាន​ការ​អភិវឌ្ឍ​ថ្មី​ៗ​បន្ថែម​ទៀត ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាបន្តគាំទ្រសម្តេចតេជោ ជានាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕


 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm