សម្តេចតេជោ ផ្ញើសារអបអរសាទរឯកឧត្តម ស៊ី ជីនពីង បានជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនជាថ្មីទៀត

2022/10/23 11:07:27 pm        444

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​នាយករដ្ឋ​មន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការ​គណបក្ស​កុម្មុយ​នីស្ត​ចិន​(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពី​ពេលថ្មីៗ​នេះ។

យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទូរទស្សន៍ BTVទទួលបាននារសៀលថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) «ខ្ញុំសូមសម្តែង​នូវអំណរសាទរ​យ៉ាង​ស្មោះស្ម័គ្រជូ​ន​ចំពោះ​ឯកឧត្តម។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិកCPC​ទាំង​អស់ ចំពោះការបិទបញ្ចប់​ដោយជោគជ័យ នៃសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែល​នឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិនក្លាយជាប្រទេសសង្គមនិយមទំនើប»។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រោ​ម​ការដឹកនាំ​ប្រកប​ដោយ​សមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ស៊ី ជិនពីង ពិភពលោក​បាន​សាទរចំពោះជោគ​ជ័យ​ដ៏​ធំធេង​របស់​ចិន​លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាង​សង្គមនិយមតាមលក្ខណៈពិសេសរបស់ចិនជាដើម។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បាន​ផ្ដល់​ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ​។

តាមរយៈសាលិខិតអបអរសាទរដដែលនេះ សម្តេចតេជោ បានជឿជាក់ថា ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ឯកឧត្តមប្រទេសចិន នឹងទទួល​បាន​ជោគ​ជ័យ​ធំធេងបន្ថែមទៀតព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី២ ក៏ដូចជា​សម្រេច​ជោគជ័យលើគោលនយោបាយ និងគោលដៅ​ដែល​ដាក់​ចេញ​ដោយ​សមាជ​ជាតិ​របស់​បក្ស​កុម្មុយ​នីស្តចិនលើកទី២០នេះ។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិនវិញសម្តេចតេជោហ៊ុន សែន ដែលជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ផងដែរថា «មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើន​ជា​លំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់​ទំនង​ដ៏ស្និទ្ធស្នាលរបស់ CPP និង CPC។ ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ដែក​ថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់​ឈរ​សម្រាប់​ជា​ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អះអាថា សម្តេចទន្ទឹងរង់ចាំបន្តធ្វើការយ៉ាង ជិតស្និទ្ធ​ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភា​ព​ជា​ប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាពជាដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm