បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឈ្នះបានភ្លួកទឹក ភ្លួកដី ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅ។
ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿមុតមាំថា បងប្ងូនប្រជាពលរដ្ឋខេត្តបាត់ដំបង នឹងនៅតែបន្តបោះជូនដល់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នោងការបោះឆ្នោតលើកក្រោយៗបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសចាស់ៗដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល៕
