ប្រធានាធិបតីចិន Xi Jinping ពង្រីកអំណាច និងដំឡើងឋានៈសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយបន្តកាន់អាណត្តិទី៣

2022/10/24 04:05:33 pm        416

លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានពង្រីកឥទ្ធិពលរបស់លោកកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកត្រូវបានតែងតាំងកាន់អំណាចមួយអាណត្តិទៀត ជាប្រធានបក្ស កាន់ អំណាចកុម្មុយនិស្ត ដោយកាត់ផ្ដាច់ចោលប្រពៃណី និងបានដំឡើង ឋានៈក្រុមសម្ព័ន្ធមិត្ត នយោបាយ របស់លោកដែលត្រូវបានគាំទ្រចក្ខុវិស័យរបស់លោកក្នុងការ​គ្រប់គ្រង​កាន់តែតឹងរ៉ឹង​លើ​​សង្គម និងសេដ្ឋកិច្ចដែលកំពុងជួបបញ្ហា។  

លោក Xi ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ 2012 ត្រូវបានជាប់អាណត្តិទី៣រយៈពេល៥ឆ្នាំ ជាអគ្គលេខាធិការបក្ស ដោយបានបោះបង់​ចោលទំនៀម​ទម្លាប់​ដែលអ្នកកាន់​តំណែង​មុនរបស់​លោក​បាន​បន្សល់ទុកបន្ទាប់ពីរយៈពេល១០ឆ្នាំ មកនេះ។ មេដឹកនាំវ័យ៦៩ឆ្នាំរូបនេះ ត្រូវបាន​រំពឹង​ទុក​ដោយ​មេដឹកនាំមួយចំនួនក្នុងការព្យាយាមកាន់អំណាអស់មួយជីវិត។

គណបក្សនេះ ក៏បានតែងតាំងគណៈកម្មាធិការអចិន្ត្រៃយ៍មានសមាជិក៧រូប ដែលជារង្វង់ នៃ​អំណាច​ខាង​ក្នុងរបស់ខ្លួន គ្រប់គ្រងដោយសម្ព័ន្ធមិត្តរបស់លោក Xi បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Li Keqiang ដែលជាមេដឹកនាំលេខ 2 និងជាអ្នកតស៊ូមតិលើកំណែទម្រង់ទីផ្សារ និងសហ​គ្រាស​ឯកជន ត្រូវបានទម្លាក់ចេញពីការដឹកនាំកាលពីថ្ងៃសៅរ៍។ ទោះបីជាលោក Li មានអាយុ​ត្រឹម​៦៨​ឆ្នាំ តិចជាងអាយុចូលនិវត្តន៍ក្រៅផ្លូវការរបស់គណបក្សមួយឆ្នាំក៏ដោយ ។ 

លោក Jean-Pierre Cabestan អ្នកជំនាញនយោបាយចិននៅសាកលវិទ្យាល័យ Hong Kong Baptist បាននិយាយថាអំណាចទាំងអស់នឹងរឹតតែប្រមូលផ្ដុំនៅក្នុងដៃរបស់លោក Xi Jinping ។ លោកបាននិយាយថា អ្នកត្រូវបានតែងតាំងថ្មីទាំងអស់សុទ្ធតែជាអ្នកស្មោះត្រង់នឹងលោក Xi។ គ្មានការជំទាស់ឬ តុល្យភាពអំណាចក្នុងប្រព័ន្ធទាល់តែសោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm