ជោគជ័យ​នៅ​ Davis Cup ​គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កីឡា​វាយ​កូន​បាល់​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/10/24 05:35:26 pm        91

​វាយកូនបាល់៖ ទីបំផុត​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បានសម្រេច​បំណង​ឡើង​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​ក្រុម​៤ ឆ្នាំ​២០២២ ជាមួយ​កំណត់ត្រា​ឈ្នះ ៤​ប្រកួត​ផ្ទួនៗ ពិសេស​វគ្គ​ផ្ដាច់ព្រ័ត្រដែល​កម្ពុជាបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ២-១ នៅ​ទីក្រុង​ Isa Town ​ប្រទេស​បា​រ៉ែ​នកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​នេះ​គឺជា​ការសម្រេច​ជោគជ័យ​មួយ​ដ៏​ធំ​របស់​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​បាន​ត្រឡប់​ទៅកាន់​កៅអី​កម្រិត​៣ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​វិញ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ៦​ឆ្នាំ ហើយក៏​ជាការ​សម្រេច​គោលដៅ​មួយ​ដ៏​ធំ ក្នុង​ផែនការ​របស់​សហព័ន្ធ​  ​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​សម្រាប់​ការប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​រវាង​កម្ពុជា និង​សិង្ហ​បុរីកាលពី​ចុង​សប្ដាហ៍​កន្លងទៅបានបញ្ចប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ់ បន្ទាប់ពី​ប្រកួត​ទី​១ លើ​វិញ្ញាសា​ឯកត្តជនរវាង​កីឡាករ​ខ្មែរ​-​អាមេរិក​ Mathew Krusling ​បាន​ចាញ់​កីឡាករ​សិង្ហ​បុរី​ Shaeed Alam ​ដោយ​លទ្ធផល ២​សិត​១ ដោយ​ពិន្ទុ សិត​ទី​១ Mathew Krusling ​បាន​ចាញ់​ពិន្ទុ ១-៦ មុន​រូបគេ​វាយបក​យកឈ្នះ​វិញ នៅ​សិត​ទី​២ ដោយ​ពិន្ទុ ៦-២ តែ​សិត​ទី​៣ កីឡាករ​សិង្ហ​បុរីបាន​យកឈ្នះ ៦-៤​។​

​ចំណែក​ការប្រកួត​ទី​២ លើ​ឯកត្តជន​ដដែល កីឡាករ​ជើង​ខ្លាំង​កម្ពុជា ប៊ុន កេ​ន្នី ធ្វើបាន​យ៉ាង​ល្អដោយ​យកឈ្នះ ២​សិត​០ លើ​កីឡាករ​សិង្ហ​បុរី​ Roy Hobbs ​ក្នុង​ពិន្ទុ ៦-៣ និង ៦-៣​។ ឈានដល់​ការប្រកួត​កាត់សេចក្ដីលើ​វិញ្ញាសា​វាយ​គូ កីឡាករ ប៊ុន កេ​ន្នី ចាប់ដៃគ្នា​ជាមួយ​ Mathew Krusling ​ដោយបាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី​ Shaheed Alam ​និង​ Ethan Kai Xin Lye ២​សិត​០ ទៀតក្នុង​ពិន្ទុ ៧-៦ និង ៦-២។​ ​តាមរយៈ​ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាបាន​ឡើងទៅ​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីនា​ឆ្នាំ​២០២៣ ជាមួយ​ក្រុម​ជម្រើសជាតិ​ស្រីលង្ការដែល​ទទួលបាន​ជ័យជម្នះ​ដូចគ្នានៅ​ប្រទេស​របស់ខ្លួន។​ ​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​លើកឡើងថា បេសកកម្ម​ក្នុងការ​ប្រកួត​ Davis Cup ​នេះគឺជា​ការប្រកួត​មួយ​ដ៏​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​ខ្លួន ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ដូច្នេះ​ការទទួលបាន​ជើងឯក ក៏ដូចជា​ការ​ត្រឡប់​ទៅកាន់​ក្រុម​៣ វិញ​នេះគឺជា​ទំនុកចិត្ត​មួយ​ដ៏​សំខាន់សម្រាប់​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm