សម្តេច​តេ​ជោ​ លាតត្រដាង​ល្បិចកល​របស់​ជន​ក្បត់ជាតិ​លើ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ

2021/04/27 09:59:58 am        30


ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លាតត្រដាង​អំពី​ល្បិចកល របស់​ជន​ក្បត់ជាតិ ដែល​ម្តង​បំផុស បំផុល​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ ចាក់​វ៉ាក់សាំង​របស់​ចិន ហើយ​ចុង​ក្រោយនេះ ​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​វិញ ស្រប​ពេល​ដែល​វ៉ាក់សាំង​ថ្មី ​មិនទាន់​មកដល់​​ទៀតនោះ ​ដែល​ការ​បំផុសបំផុល​នេះ គឺ​ដើម្បី​បញ្ឆេះ​ការ​រិះគន់​របស់​ពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​តាមរយៈ​សារ​សំឡេង​មួយ​ នា​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១២ ​ខែមេសា នេះ ​បាន​ហៅ​ការ​អំពាវនាវ​របស់​ជ​ន​ក្បត់ជាតិ​បែប​ត្រឡប់​ ត្រឡិន ម្ដង​កុំឱ្យ​ពលរដ្ឋ​ចាក​វ៉ាក់សាំង​ចិន និង​ម្ដងទៀត​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ចិន គឺជា​ផែនការ​ពិស ពុល ក្នុង​ការ​ជំរុញឱ្យ​ប្រជាពលរដ្ឋ​ទៅ​ដណ្ដើម​វ៉ាក់សាំង ​ខណៈដែល​មិន​ទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់​ចាក់​។ អំពើ​ញុះញង់​នេះ ​ដើម្បីឱ្យ​ពលរដ្ឋ​រិះគន់​រាជរដ្ឋាភិបាល​ថា ​គ្មាន​លទ្ធភាព​ក្នុង​ការទិញ​វ៉ាក់សាំង ​ចាក់​ជូន​ពលរដ្ឋ ខណៈ​ក្រុម​ជន​ក្បត់ជាតិ​ទាំងនោះ​ បាន​លួច​ទៅ​ចាក់​វ៉ាក់សាំង​ចិន​រួចហើយ​។

យ៉ាងណាក៏ដោយ តាមរយៈ​សារ​នេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំ​អស់ ឲ្យ​រក្សា​ភាព​នឹងនរ​ចិត្ត ព្រោះ​រាជរដ្ឋាភិបាល នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​តាម​លំដាប់​លំដោយ ជា​អាទិភាព ​ហើយ​កុំ​ជឿ​ទៅតាម​ការ​ញុះញង់​របស់​ពួក ក្បត់​ជាតិ​ទាំងនោះ​ឲ្យ​សោះ​។ វ៉ា​ក់ សាំង នឹង​មកដល់​បន្តបន្ទាប់​ទៀត​ឆាប់ៗ​នេះ​។

សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ជាថ្មី​ទៀតថា មនុស្ស​អាយុ​៥៩​ឆ្នាំ​ចុះ នឹងត្រូវ​ចាក់ វ៉ា​ក់ សាំង​ស៊ី​ណូ​ហ្វា​ម​។ ​អាយុ​ពី​១៨​ឆ្នាំ​ឡើងលើ ចាក់​ស៊ី​ណូ​វ៉ា​ក់ និង​អាយុ​៦០​ឆ្នាំ​ឡើងលើ ចាក់​អា​ស្ត្រា​ហ្សេ​នី កា​។ នេះ​ជា​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល​។

បន្ទាប់ពី​វ៉ាក់សាំង​ចិន បាន​មកដល់​ប្រទេស​កម្ពុជា​នោះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​កំពុង​ស្ថិតនៅ ក្រៅប្រទេស​នោះ ​បាន​ញុះញង់​ពលរដ្ឋ កុំ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​របស់​ចិន​នោះឡើយ ​ដោយបាន​ព្យាយាម បំភ័យ​ថា វ៉ាក់សាំង​នេះ នឹង​បង្ក​បញ្ហា​ដល់​សុខភាព ឬ​គ្រោះថ្នាក់​ដល់​ជីវិត​។ ​ទោះបីជា​មានការ​ញុះញង់ របស់​ជន​ក្បត់ជាតិ​ទាំងនោះ​ក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ មិ​នបាន​ស្តាប់​នោះឡើយ​ ដោយ​បាន​នាំគ្នា​ទៅ​ចាក់​វ៉ា​ក់ សាំង​ជា​បន្តបន្ទាប់​តាម​ការស្ម័គ្រចិត្ត ​ដែល​រហូត​មក​ដល់ពេលនេះ គឺ​បាន​ចំនួន​មួយ​លាន​នាក់​ហើយ​៕

អត្ថបទ​៖ បាន ចក់ ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm