ឃី​ក​បុក​ស៊ី​ង​អញ្ជើញ​ប្រធាន​សហព័ន្ធ​អន្ដរជាតិ​មក​បង្រៀន​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រៀម​ស៊ី​ហ្គេម​

2022/10/24 06:06:37 pm        78

​ឃី​ក​បុក​ស៊ី​ង៖ សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាលអាជ្ញា​កណ្ដាល ចៅក្រម និង​មន្ត្រី​បច្ចេកទេសកម្រិត​អន្តរជាតិឆ្នាំ​២០២២ ដោយបាន​អញ្ជើញ​ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អន្ដរជាតិ​លោក​ Nasser Nassiri ​បាន​បង្រៀន​ផ្ទាល់ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ត្រៀម​ការប្រកួត​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ២០២៣ នៅ​កម្ពុជា។​

​វគ្គ​បណ្ដុះបណ្ដាល​នេះធ្វើឡើង​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ដោយមាន​សិក្ខាកាម​ចំនួន ៤៨​រូប​ចូលរួម។ ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC​។​ ​លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជាបាន​ឲ្យ​ដឹងថា គោលបំណងនៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង​គុណភាព​របស់​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​សហ​ព័ន្ធស្រម​តាម​និយាម​អន្ដរជាតិ ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ ពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​វគ្គ​នេះដែលមាន​សិក្ខាកាម​ជា​ស្ដ្រី​ចូលរួម ស្របតាម​ចលនា​កីឡាត្រូវមាន​ស្ដ្រី ៣០% ដែលជា​គោលការណ៍​អន្ដរជាតិ។ ឯកឧត្តម​បាន​ក្រើន​រំ​ឮ​ក​ដល់​សិក្ខាកាម​ទាំងអស់ ដោយ​វគ្គ​នេះគ្រូឧទ្ទេស​គឺជា​ប្រធាន​សហព័ន្ធ​អន្ដរជាតិ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់ និង​ក្រេប​យកចំណេះ​ដឹង​ថ្មីៗពាក់ព័ន្ធ​នឹង​បច្ចេកទេស និង​បទបញ្ជា​ការប្រកួត​នានា ដើម្បី​ពង្រឹងសមត្ថភាព​គ្រប់គ្រាន់ ត្រៀម​ចូលរួម​កាត់សេចក្ដី​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        382
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm