ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការកូរ៉េខាងជើង KCNA បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ១០គ្រាប់នៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៅថ្ងៃចន្ទនេះ ជាការឆ្លើយតបទៅនឹងការព្រមានរបស់កូរ៉េខាងត្បូង ដែលបានបាញ់សំដៅមកកាន់ទូកកូរ៉េខាងជើងមួយគ្រឿង ដែលបើកឆ្លងកាត់ដែនទឹករបស់កូរ៉េទាំង២។

អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េរបស់កូរ៉េខាងជើងនិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន ១០គ្រាប់ចេញពីជើងទម្ររ៉ូកែតពហុជំនាញនៅវេលាម៉ោងប្រហែល 4.15នាទីព្រឹកម៉ោងនៅសិង្ហបុរី បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាននៅវេលាម៉ោងប្រហែល 3.50នាទីព្រឹកម៉ោងក្នុងស្រុកដោយសំអាងដល់សកម្មភាពល្បាតនានា។ នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានបណ្ដេញនាវាពាណិជ្ជកម្មរបស់កូរ៉េខាងជើងឲ្យបកក្រោយ ដែលបានឆ្លងចូលបន្ទាត់កំណត់ដែនទឹកភាគខាងជើង ជាព្រំដែនសមុទ្រតាមជាក់ស្ដែងរវាងប្រទេសកូរ៉េទាំង២។ ការបាញ់ព្រមានគ្នាទៅវិញទៅមកចុងក្រោយបំផុតនេះ មានឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំង ដោយសារតែកូរ៉េខាងជើងបន្តសាកល្បងអាវុធជាច្រើនមិនធ្លាប់មាននៅឆ្នាំនេះ៕
អត្ថបទ៖ សុខមាន