ស្នូកឃ័រ៖ កីឡាករម្ចាស់ផ្ទះ Mark Allen បានការពារតំណែងជើងឯកស្នូកឃ័រពានរង្វាន់ Northern Ireland Open របស់ខ្លួនបានសម្រេចក្រោយយកឈ្នះកីឡាករចិន Zhou Yuelong នៅវគ្គផ្តាច់ព្រ័ត្រ ៩-៤ហ្វ្រេម។

កីឡាករវ័យ ៣៦ឆ្នាំសញ្ជាតិអៀកឡង់ខាងជើង Mark Allen ចាប់ផ្តើមមិនបានល្អឡើយដោយកីឡាករចិន Zhou Yuelong នាំមុខមុន ៤-១ហ្វ្រេម។ តែក្រោយមក Allen ក៏បានយកឈ្នះ ៣ហ្វ្រេមផ្ទួនៗវិញមុនចប់ដំណាក់កាលទី១ ដោយលទ្ធផលបណ្តោះអាសន្ន ៤-៤ហ្វ្រេម។ ចាប់ផ្តើមដំណាក់កាលទី២ Mark Allen មិនឱ្យ Yuelong តដៃបានឡើយជាមួយនឹងជ័យជំនះ ៥ហ្វ្រេមបន្ថែមទៀត។ Mark Allen ទទួលបានប្រាក់រង្វាន់ ៨ម៉ឺនផោនក្នុងនាមជាជើងឯក Northern Ireland Open នេះ និងទទួលបានពានរង្វាន់ Alex Higgin៕
អត្ថបទ៖នាង សុភាវុធ