កំណើននៃការប្រើប្រាស់ទូរស័ព្ទ ជំរុញការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

2022/10/24 07:29:04 pm        367

ភ្នំពេញ៖ មន្រ្តីជំនាញហិរញ្ញវត្ថុថា ប្រព័ន្ធទូរស័ព្ទនឹងអាចជំរុញសេវាហិរញ្ញវត្ថុទៅកាន់គ្រប់ទិសទី គ្រប់តំបន់ ​នឹងក្លាយជាធនាគាររបស់ប្រជាពលរដ្ឋ ​សម្រាប់ផ្ទុក ​និងការទូទាត់ជាសាច់ប្រាក់ បន្ថែមពីលើការទំនាក់ទំនង ​និងការធ្វើអាជីកម្មផ្សេងៗ ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល ​និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បាននឹងកំពុងផ្លាស់ប្ដូរមុខមាត់​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ទាំងមូល ​និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ ​និងជម្រុញកំណើនសេដ្ឋកិច្ច, ក្នុងនោះ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​អាចបង្កើនការប្រកួតប្រជែងដោយស្មើភាព និងបង្កើនប្រសិទ្ធភាព​ក្នុងការ​ផ្តល់សេវាហិរញ្ញវត្ថុជូនដល់សាធារណជន ​និងកាត់បន្ថយថ្លៃប្រតិបត្តិការ។

លោកជំទាវ បន្តថា ជុំវិញការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ កម្ពុជាមានចំនួនអ្នកប្រើប្រាស់ច្រើនជាង ១០០ ភាគរយ ​ដែលការណ៍នេះ ធនាគារជាតិនៃកម្ពុជា ​ចង់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ​ទូរស័ព្ទ​ទៅកាន់គ្រប់ដណ្តប់គ្រប់ទិសទី​ និងគ្រប់តំបន់។ ​

ដូច្នេះប្រព័ន្ធទូរស័ព្ទ គឺជាភ្នាក់ងារមួយយ៉ាងសំខាន់ ​សម្រាប់ជំរុញសេវាហិរញ្ញវត្ថុ ហើយនៅ​ពេលមាន​ការវិវត្តន៍បន្ថែមទៀត ​ចំពោះប្រតិបត្តិការហិរញ្ញវត្ថុ ​នឹងអាចកាត់បន្ថយការចំណាយផ្សេងៗ តាម​រយៈការបង្កើតភ្នាក់ងារ ​ឬការបង្កើតនូវសាខាជាដើម។

ជុំវិញបរិយាប័ន្នហិរញ្ញវត្ថុនេះ, លោកជំទាវបណ្ឌិត ជា សិរី រំពឹងថា ស្របតាមនិន្នាការរីកចម្រើន​នៃ​ហិរញ្ញវត្ថុ ​និងស្របពេលបរិបថកំពុងផ្លាស់ប្តូរ ​ទៅពេលអនាគត ប្រតិបត្តិការនៃការទូរទាត់​សាច់​ប្រាក់នេះ ក្រៅពីការប្រើប្រាស់ទូរស័ព្ទ ​យើងអាចស្កែនផ្ទៃមុខរបស់យើង នឹង​អាចធ្វើការទូរទាត់សាច់​ប្រាក់បានដូចគ្នា៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm