កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំ ផ្ដល់ថវិកា១៥០០០ដុល្លាសម្រាប់ចូលរួមសាងសង់អគារសិក្សានៅសហគមន៍តំបន់ដាច់ស្រយាល

2022/10/24 11:20:49 pm        339

ភ្នំពេញ ៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំបានប្រគល់ថវិកាជូនសាលាភូមិន្ទរដ្ឋបាលចំនួន១៥០០០​ដុល្លាដើម្បីចូលរួមសាងសង់សាលាបឋមសិក្សា​ត្រពាំងទ្រាំងស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុក ចិត្ត្របុរីខេត្តក្រចេះ ព្រឹកថ្ងៃទី២៤តុលា២០២២ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា​រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈនិងមន្រ្តីរាជការទាំងអស់ ឯកឧត្ដម យក់ ប៊ុនណា​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទឹក​ព្រៈ​ទ័យ​និង​ទឹក​ចិត្តសទ្ធាជ្រៈថ្លារបស់កម្មសិក្សាការីវគ្គវិក្រឹត​ការមន្រ្តី​ជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំក្នុងការរួមចំណែកកសាងអគារសិក្សាសម្រាប់ប្អូនៗក្មួយៗ​ជាពិសេស​យុវជនជំនាន់ក្រោយ​ដែលជាសរសទ្រូង​នៃប្រទេសជាតិ​នៅតាមតំបន់​ដាច់ស្រយាលបានរៀនសូត្រ គ្រប់ៗគ្នា។ នេះជាលើកទី១ដែលកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំនៃសាលាភូមិន្ទរដ្ឋបាលបានចូលរួមការងារសង្គមក្នុងការចូលរួមសាងសង់អគារសិក្សាជាការចូលរួមចំណែកកសាងសមិទ្ធផល​ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងសាលាបឋមសិក្សាត្រពាំងមានតែអគារ១សង់ពីឈើប្រក់សង្កសី ដំបូលជញ្ជាំងធ្លុះធ្លាយ មាន៣បន្ទប់ តែប៉ុណ្ណោះ មានសិស្សកំពុងសិក្សាចំនួនជាង២០០នាក់​ត្រូវបែងចែក​រៀន២​វេន​ព្រឹក​​និង​ល្ងា​ច​មាន​​គ្រូចំនួន​៧នាក់។​ ​ឯកឧត្ដម យក់ ប៊ុនណា បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាលបានបង្កើតឱ្យមានកម្មវិធីការងារសង្គមជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២​ឱ្យកម្មសិក្សាការី​ចេះ​ចូល​រួម​កសាង​សមិទ្ធផល​សង្គមនានា ឱ្យយល់ដឹងពីជីវភាពរស់នៅ ស្គាល់សុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សនៅតាមសហគមន៍តំបន់ដាច់ស្រយាល​ដើម្បីចូលរួមជួយលើកស្ទួយជីវភាពរបស់លោកគ្រូអ្នកគ្រូនិងបង្កើតបំណិនជីវិតជួយផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋនៅតំបន់នោះឱ្យចេះប្រកបរបរកសិកម្មដាំបន្លែ ដាំឬស្សីផ្អែមប្រែក្លាយជាតំបន់បៃតងដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារបន្ថែមទៀត។

សូមរំលឹកថា​កន្លងមកមានមូលនិធិជប៉ុនបានសន្យាថានឹង​ជួយ​កសាង​អគារ១ខ្នង​មាន៥បន្ទប់​រួម​បដិភាគ​ជាមួយ​សាលាភូមិន្ទរដ្ឋបាល​នៅ​ក្នុងសាលាបឋមសិក្សា​ត្រពាំង​ទ្រាំងនេះ​ក៍ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​វិបត្តិជំងឺកូវីដ១៩​ជា​សាកល​បាន​ធ្វើឱ្យខាង​មូលនិធិ​ជប៉ុន​ជួប​វិបត្តិសេដ្ឋកិច្ច​អាច​មាន​លទ្ធភាព​ជួយ​សាង​សង់​បានអគារសិក្សាបាន១ខ្នង៣បន្ទប់នៅសល់២បន្ទប់ទៀតសាលាភូមិន្ទរដ្ឋបាល​ជាអ្នក​ទទួល​បន្ទុកជួយ​កសាង​បង្ហើយ​ឱ្យ​បាន​អគារសិក្សា១ខ្នង​មាន៥បន្ទប់ស្របតាមស្ដង់ដាដើម្បីតម្រូវការសិក្សារបស់សិស្សនៅតំបន់ដាច់ស្រយាល។ សូមបញ្ជាក់ថាផ្ទៃ​ដីទំហំជាង២ហិកតាដែលគ្រោងនឹងសាងសង់អគារសិក្សាជាកម្មសិទ្ធិរបស់សាលាភូមិន្ទរដ្ឋបាលដែលបានទិញប្រគល់ជូនសាលាបឋមសិក្សាទ្រាំង។ លោក អ៊ុន សាវន តំណាង កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំ បានចាប់អារម្មណ៍ ថា រាល់សកម្មភាព​និងទង្វើមនុស្សធម៌​កន្លងមកតាមរយៈ​ការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាល​បានបណ្ដុះគំនិតស្មារតីសាមគ្គីភាពឯកភាពជាតិស្រលាញ់ជាតិមាតុភូមិ ស្រលាញ់ប្រជាជន និងការស្រលាញ់ការសិក្សា ។ សាលាភូមិន្ទរដ្ឋបាលមិនត្រឹមតែបានបណ្ដុះបណ្ដាលនូវចំណេះដឹងមូលធនបញ្ញា នវានុវត្តន៍ដល់មន្រ្តីរាជការប៉ុណ្ណោះទេថ្នាក់ដឹកនាំសាលាបានគិតគូរជួយដល់ ការលំបាករបស់ប្អូនៗជាសិស្សនៅតំបន់ជនបទដាច់ស្រយាលថែមទៀត ដែលជាការចូលរួមអភិវឌ្ឍន៍បណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm