រយៈពេល​ ១៨​ខែ សាច់​សត្វ​ព្រៃ​ជាង ១​តោន​ ត្រូវបាន​បង្ក្រាប​នៅ​មណ្ឌលគិរី ខណៈ​វត្តមាន​អន្ទាក់​នៅ​បន្ត​កើនឡើង

2022/10/25 12:57:51 am        312

​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​១៨​ខែ ចាប់ពី​ឆ្នាំ​២០២១ ដល់ ២០២២ មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ការជួញដូរ​សាច់សត្វ​ព្រៃ នៅ​ខេត្ត​មណ្ឌល​គិរី​ បាន​ប្រមាណ​ជាង ១,៣៥០​គីឡូក្រាម ក្នុងនោះ​ បើ​គិតតែ​៦​ខែ​ឆ្នាំ​២០២២ នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ ក៏​បង្ក្រាប​បាន​ប្រមាណ ២៣៥​គីឡូក្រាម​ដែរ​។

​នេះ​បើ​តាម​ការលើកឡើង​រប​ស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​ពាក្យ​ក្រសួងបរិស្ថាន ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ​៖ បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២​។​

​ឯកឧត្តម ​បាន​បន្តថា បច្ចុប្បន្ន​នេះ បើ​រាប់​ចំនួន​នៃ​ការបង្ក្រាប និង​ការទប់ស្កាត់ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​សកម្មភាព​ប្រឹងប្រែង​ខ្លាំងក្លា​ជាង​មុន ដែល​សកម្មភាព​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ចាប់ផ្តើម​អនុវត្ត នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ក្រសួងបរិស្ថាន និង​ដៃ​គូរ​បាន​ដាក់ឱ្យ​អនុវត្ត​នាពេល​កន្លងមក និង​កមពុង​បន្ត​។​

​ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់​បន្ថែមថា ទោះបីជា​ការបង្ក្រាប ការខិតខំ​ទប់ស្កាត់ និង​ការផ្សព្វផ្សាយ ខ្លាំងក្លា​ជាង​មុន​ក៏ដោយ ក៏​មកដល់​បច្ចុប្បន្ន​នេះ ​មន្ត្រី​ជំនាញ នៅតែ​បន្ត​រកឃើញ​អន្ទាក់​ដែល​ដាក់​ក្នុងព្រៃ មាន​និន្នាការ​កើនឡើង និង​បាន​សម្លាប់​សត្វ​ជា​រៀងរាល់ថ្ងៃ ដែល​គួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង​។​

​ជាមួយគ្នានេះ ឯកឧត្តម សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ព្រម​តាំង​អំពាវនាវ​ឱ្យ​ភោជនីយដ្ឋាន​បញ្ឈប់​ការលក់​សាច់សត្វ​ព្រៃ និង​កុំ​ចូល​ព្រៃ​សម្លាប់សត្វ ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ព្រោះថា​ជា​អំពើ​ខុសច្បាប់ និង​ជា​ទង្វើ​ដែល​សង្គម​មិន​ទទួលស្គាល់​សោះឡើយ​។ ផ្ទុយទៅវិញ បើ​គ្រប់ៗ​គ្នា​ឬ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​យល់​កាន់តែច្បាស់​អំពី​កិច្ចការពារ​សត្វព្រៃ បាន​ស្គា​ល់ពី​តម្លៃ​សត្វព្រៃ ហើយ​ស្គា​ល់ពី​តម្លៃ​សត្វព្រៃ​ក្នុងការ​ទាក់ទាញ​វិស័យ ទេសចរណ៍ នោះ​នឹង​បាន​ផ្តល់នូវ​ចំណូល​ដល់​សហគមន៍ និង​ពលរដ្ឋ​កម្ពុជា​មិនចេះ​រីងស្ងួត​ឡើយ​។​

​យោងតាម​ការសិក្សា​ជា​ចង្កោម​មួយ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF កម្ពុជា បាន​បង្ហាញថា ក្នុង​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២២ ចំនួន​សត្វព្រៃ​ប្រភេទ​ក្រចកជើង​ចំ​ពាម​នៅ​តំបន់​ទេសភាព​ភាគ​ខាងកើត ក្នុងប្រទេស​កម្ពុជា បាន​ថយចុះ​គួរឱ្យកត់សម្គាល់​។ ក្នុងនោះ​សត្វ​ទន្សោង​ថយចុះ​៨៩% ឈ្លូស​ថយចុះ​៦៥% និង​ជ្រូកព្រៃ​ថយចុះ​១៥%​។ ការសិក្សា​ដដែល​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា វត្តមាន​នៃ​សត្វ​រមាំង ខ្ទីង និង​ប្រើស នៅ​ក្នុង​តំបន់​ព្រៃ​ទេសភាព​ក៏មាន​កម្រិត​ទាប​៕ អត្ថបទ​៖ ឌី ពៅ​យី​

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm