សារមន្ទីរជាតិភ្នំពេញ ទទួល “គ្រឿងសង្ហារិមមួយឈុត និងផ្ទាំងគំនូរមួយផ្ទាំង»ពីក្រុមប្រឹក្សាធម្មនុញ្ញ

2022/10/25 01:31:44 am        113

ភ្នំពេញ ៖ នាយកដ្ឋានសារមនី្ទរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួល“គ្រឿងសង្ហារិមមួយឈុត និងផ្ទាំងគំនូរមួយផ្ទាំង» ពីក្រុមប្រឹក្សាធម្មនុញ្ញ។

​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគោរពថ្លែងអំណរគុណកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ដែលបានផ្ដល់ កិត្តិយសអញ្ជើញមកប្រគល់នូវវត្ថុសិល្បៈដែលជាគ្រឿងសង្ហារឹមមួយឈុត រួមមាន៖ កៅអីឈើភ្នាក់ដៃតូច ចំនួន០៦ កៅអីភ្នាក់ដៃវែង ចំនួន០១ កូនតុថ្មម៉ាប ចំនួន០១ និងផ្ទាំងគំនូរ ចំនួន០១ផ្ទាំង ដល់សារមន្ទីរជាតិ ដើម្បីរក្សាទុកជាសម្បត្តិជាតិ។ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ជាងមួយសតវត្សមកនេះ សារមនី្ទរជាតិ មានចំនួនសមុច្ច័យកើតឡើងជាបន្តបន្ទាប់។ នៅឆ្នាំ១៩២០ ជាឆ្នាំដែលសារមនី្ទរជាតិចាប់ដំណើរការជាផ្លូវការ សារមន្ទីរនេះមានសមុច្ច័យជាង១០០០វត្ថុ ហើយចំនួនសមុច្ច័យបានបន្តកើនជាបន្តបន្ទាប់ដល់ បច្ចុប្បន្ននេះ ដល់ចំនួនជាង១៨០០០វត្ថុ។ សមុច្ច័យទាំងអស់ចូលមកសារមនី្ទរជាតិតាមរបៀបផ្សេងៗដូចជា៖ ការផ្ទេរពីកន្លែងនានាដូចជាពីសារមន្ទីរខ្មែរ ពីព្រះបរមរាជវាំង ពីអភិរក្សដ្ឋានអង្គរ ពីបរទេស និងពីការទិញ ពីកន្លែងនានា ដែលកើតឡើងនាគ្រាដំបូងៗនៃការបង្កើតសារមន្ទីរ។ ចាប់ពីដើមទសវត្សទី៨០ សមុច្ច័យទាំងអស់បានមកពីធ្វើអំណោយរបស់សប្បុរជន ក្នុងស្រុក និងការប្រគល់ត្រឡប់ពីបរទេសវិញ តាមរយៈការប្រគល់ ជាសប្បុរ ឬតាមរយៈការចរចា ទាមទារជាដើម។ សូមជម្រាបផងដែរថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សារមន្ទីរជាតិបានទទួលវត្ថុសិល្បៈចំនួន២៧០៦វត្ថុ ពីសប្បុរជនក្នុងស្រុក ក្រៅស្រុក និងពីការទាមទារត្រឡប់ មកពីបរទេសវិញ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងកម្មវិធីប្រគល់គ្រឿងសង្ហារិម និងផ្ទាំងគំនូរបុរាណ ថ្លែងថា ថ្ងៃនេះបាននាំយកគ្រឿងសង្ហារិម និងផ្ទាំងគំនូរបុរាណ ដែលមានរក្សាទុកនៅក្នុងទីស្ដីការរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ (អាគារ វិមានរដ្ឋចំការមន) ដែលអគារនេះ គឺជាអតីតព្រះរាជដំណាក់របស់សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ មកប្រគល់ជូន លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកមកអភិរក្សថែរក្សាឲ្យបានល្អគង់វង្ស និងដាក់តាំងបង្ហាញជូន ភ្ញៀវជាតិ-អន្តរជាតិ បានទស្សនានៅក្នុងសារមនី្ទរជាតិ។ នេះជាលើកទី២ហើយ ដែលក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកមកប្រគល់ជូនក្រសួងវប្បធម៌ នូវវត្ថុសិល្បៈ ដែលគួរត្រូវបានរក្សាទុកជាបេតិកភណ្ឌ។ ឯកឧត្តម ក៏បានស្នើសុំអ្នកជំនាញខាងក្រសួង ក៏ដូចជាខាងសារៈមន្ទីរជាតិ មេត្តាជួយសិក្សាស្រាវជ្រាវអំពីប្រវត្តិទាក់ទងនឹងវត្ថុទាំងអស់នេះ និងអភិរក្សថែរក្សាតាមជំនាញ បច្ចេកទេស ដើម្បីទុកជាប្រយោជន៍តទៅ។

សូមរំលឹកផងដែរថា មាត្រា៦៩ នៃរដ្ឋធម្មនុញ្ញ ចែងថា៖ រដ្ឋ មានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបូរាណ វត្ថុសិល្បៈបុរាណ និងកែលំអ រមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។ ដូច្នេះឯកឧត្តម ជឿជាក់មុតមាំថា កិច្ចការថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិគ្រប់ប្រភេទ នឹងបានក្លាយជាស្មារតីរួម របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយស្មារតីនេះ នឹងបង្កើតបានជាទម្លាប់មួយល្អ ក្នុងសង្គមជាតិរបស់យើង៕ អត្ថបទ ៖​ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm