អន្ដរជាតិ៖ មនុស្ស ៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្រោយពេលក្រុមជីវពលវាយប្រហារមកលើសណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងកំពង់ផែ Kismayo ប្រទេសសូម៉ាលី គឺជាការវាយប្រហារមួយចាប់ផ្តើមដោយការបំផ្ទុះគ្រាប់បែកអត្តឃាត មុនពេលក្រុមខ្មាន់កាំភ្លើងសម្រុកចូល និងបាញ់ប្រហារជាមួយកងកម្លាំងសន្តិសុខ។ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ក្រោយមកកងកម្លាំងសន្តិសុខមកពីទីក្រុង Jubaland បានបញ្ចប់ការឡោមព័ទ្ធ ដោយបានសម្លាប់ក្រុមខ្មាន់កាំភ្លើង និងសង្រ្គោះមនុស្សរាប់សិបនាក់៕
