
អន្ដរជាតិ៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Al-Shabab បានប្រកាសទទួលស្គាល់ការវាយប្រហារមកលើសណ្ឋាគារទីក្រុងកំពង់ផែ Kismayo ប្រទេសសូម៉ាលីដែលបានសម្លាប់មនុស្ស ៨នាក់ ដោយពួកគេអះអាងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានសម្រុកចូលក្នុងសណ្ឋាគារ Tawakal។
លោក Mohamed Nasir Guled គឺជាស្នងការរងក្រុង Jubaland បាននិយាយថា ក្រុមប្រដាប់អាវុធ ៣នាក់ បានសម្រុកចូលក្នុងសណ្ឋាគារ ហើយកងកម្លាំងរបស់ពួកយើង បានប៉ះទង្គិចដោយអាវុធជាមួយក្រុមខ្មាន់កាំភ្លើងនៅខាងក្នុងសណ្ឋាគារ៕
