
អន្ដរជាតិ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា វាអាស្រ័យលើអ៊ុយក្រែនជាអ្នកសម្រេចលើពេលវេលា និងលក្ខខណ្ឌសន្តិភាពជាមួយរុស្ស៊ី ហើយលោកបានព្រមានថា ការបញ្ចប់សង្រ្គាមមិនអាចប្រកាន់ភ្ជាប់ថាជាច្បាប់អ្នកខ្លាំងបំផុតនោះទេ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលរៀបចំឡើងដោយក្រុមសប្បុរសធម៌កាតូលិកដែលមានទំនាក់ទំនងជិតស្និតជាមួយវិមានវ៉ាទីកង់ លោក Macron បាននិយាយថា នៅពេលដែលកិច្ចប្រជុំកើតឡើង សហគមន៍អន្តរជាតិនឹងនៅទីនោះ ដើម្បីចាំជួយ៕