កម្មករ​និយោជិត​ជាង៣​ម៉ឺន ៦​ពាន់​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ ​រួចរាល់​ក្នុង​រយៈពេល ៥​ថ្ងៃ

2021/04/27 09:59:58 am        403

ភ្នំពេញ ៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ឲ្យ​ដឹងថា ​គិត​ចាប់ពី​ថ្ងៃទី​៧​ រហូត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ជូន​កម្មករនិយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​បាន​ចំនួន​សរុប​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ហើយ ក្នុង​នោះ​បរទេស​ជាង ១,៦០០​នាក់​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១ មេសា ឆ្នាំ​២០២១​កន្លងទៅ​ថា​ អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​បងប្អូន​កម្មករ និយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ជម្រាប​ជូន​សាធារណជន​អំពី​លទ្ធផល​ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ​ជូន​កម្មករនិ​យោជិត និង​ថ្នាក់ដឹកនាំ អង្គការ​វិជ្ជាជីវៈ ក្នុង​រយៈពេល ៥​ថ្ងៃ​មកនេះ ដែល​គិត​មកទល់ពេលនេះ ​អនុគណៈកម្មការ​ចំពោះ​កិច្ច​បាន​បើក​ទីតាំង​ចាក់​វ៉ាក់សាំង ​ចំនួន ៧​ទីតាំង ​ដោយ​ទទួល​បាន​លទ្ធផល ដូចជា​ ៖ លទ្ធផល​ក្នុង​ថ្ងៃទី​១១ ខែមេសា អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ជាង ៨,៦០០​នាក់ (​បរទេស​ចំនួន ៥១​នាក់​), គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន ៣២១​នាក់​។

ដោយឡែក លទ្ធផល​គិត​ត្រឹម​ថ្ងៃនេះ អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ជាង ៣​ម៉ឺន ៧​ពាន់​នាក់ (​បរទេស​ចំនួន ១, ៦៥៧​នាក់​), ចាក់​បាន​ចំនួន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់ (​បរទេស​ចំនួន ១ ៦៣៧​នាក់​) គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន ១ ៤០៩​នាក់ (​បរទេស​ចំនួន ២០​នាក់​)​។

ប្រភព​ខាងលើ​ បន្ថែមទៀតថា អនុគណៈកម្មការ​ចំពោះ​កិច្ច នឹង​បន្ត​រៀបចំ​ទីតាំង ចាក់​វ៉ាក់សាំង ជូន​បងប្អូន​កម្មករ និយោជិត​ នៅតាម​រោងចក្រ សហគ្រាស ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្កើន​ល្បឿន​ការចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm