
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការវាយប្រហារមកលើទីក្រុងគីវ គឺជាការសងសឹកនឹងការបំផ្ទុះគ្រាប់បែកបំផ្លាញស្ពានតភ្ជាប់រុស្ស៊ីជាមួយតំបន់គ្រីមៀ គឺជាឧបទ្វីបអ៊ុយក្រែនដែលត្រូវបានទីក្រុងម៉ូស្គូ បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។
លោក Putinចាត់ទុកការវាយប្រហារទៅលើស្ពាន Kerch ថាជាអំពើភេរវកម្ម ហើយលោកបានសន្យាឆ្លើយតបដ៏ម៉ឺងម៉ាត់បំផុតចំពោះការវាយប្រហារណាមួយដែលគំរាមកំហែងដល់សន្តិសុខរុស្ស៊ី៕