សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនឲ្យចាកចេញពីគណបក្សមួយ ដែល​កំពុង​ផ្សារភ្ជាប់​ជាមួយ​ជន​ក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ

2022/10/25 05:02:04 pm        472

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋមួយចំនួន ឲ្យចាកចេញជាបន្ទាន់ពីគណបក្សនយោបាយមួយ ដែល​កំពុង​ផ្សារ​ភ្ជាប់​ជាមួយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែល​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងថា​ «មិនមានមនសិកាជាតិ និងក្បត់ជាតិ» ជាដើម​នោះ។​

 ថ្លែងនៅក្នុងឱកាសអញ្ជើញចែកស្រូវពូជជូនដល់បងប្អូនប្រជាកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះជនក្បត់ជាតិបីជំនាន់ (ទណ្ឌិតសម រង្ស៊ី) មិនត្រឹមតែជេរប្រមាថសម្តេចប៉ុណ្ណោះទេ តែជនក្បត់ជាតិ​រូប​នេះ​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នាទៀត ខណៈ​ការ​ប្រមាថ​នេះ​ត្រូវ​បានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តា​គណបក្ស​នយោបាយ​ផ្សេងៗ​កំពុង​ធ្វើ​ការ​ថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ។

សូមបញ្ជាក់ថា ក្រោយពីជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី បាន​ចេញ​វិដេអូឃ្លីប​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទូទាំង​នគរថា​ «មិនមានមនសិកា»ជាតិ និង«ក្បត់ជាតិ»នោះ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ រួមទាំង បណ្តាគណបក្សនយោបាយមួយចំនួនបាន ចេញ​សេចក្តី​ថ្លែង​ការណ៍ និងញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់នេះ។

បងប្អូនប្រជាពលរដ្ឋ ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ទៅ​លើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ាន​ប្រព្រឹត្ត​អំពើ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

 សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយ៉ាងដាច់ហង្ការផងដែរថា សម្តេចត្រូវ​តែ​កំចាត់​ចោល​ឲ្យ ខាងតែបានចំពោះជនក្បត់ជាតិបីជំនាន់ និងបក្សពួក មិនថាកាលៈទេសៈណានោះឡើយ ដែល​ព្យាយាមបំផ្លិតបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ និងបានជេរ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​អស់​នៅ​ទូទាំ​ង​ប្រទេស​នោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm