សម្តេចតេជោ៖ អ្នកពោធិ៍សាត់សូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ជា​បន្តទៀត

2022/10/25 05:16:16 pm        278

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការអរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​កន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី និយាយដោយឡែក និងជារួមប្រជាពលរដ្ឋកម្ពុជានៅទូទងប្រទេស ហើយសម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ខណៈ អញ្ជើញ​ចុះ​ជួបសំណេះសំណាល ចែកស្រូវពូជ និង​ស្បៀង​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តពោធិ៍សាត់ជាង ៥០០០គ្រួសារ នៅ​ព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលចោលប្រជាជនម្តងណាទេ ដូច្នេះ​សូម​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខជានេះបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តាំផ្ញើ ថ្លែងអំណរ​គុណ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាកន្លងមក និងសូមបន្តគាំទ្រ តទៅទៀត​។​ សម្តេច​បញ្ជាក់​ថា អត្រាអ្នកបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់​មាន​អត្រា​ខ្ពស់​ណាស់​រហូត​ដល់​ជាង៩៣% ហើយសង្ឃឹមថា​៩៣%​ដែល​បោះជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នឹង​នៅ​តែ​បន្ត​បោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​។​ សម្តេច​មាន​ប្រសាសន៍​ថា បើទោះបីជាពួកបក្សប្រឆាំងថាសម្តេចដើរឃោសនាបោះឆ្នោត ប៉ុន្តែសម្តេច​ថា​បើបង​ប្អូន​ធ្លាប់​បាន​បោះឆ្នោតឆ្នោតជូនហើយ អ៊ីចឹងសូមបន្តបោះទៀតទៅ មិនខុសអីទេ ព្រោះ​ច្បាស់​ណាស់​ថា​ការ​ដែលគេថាមុខដដែលៗនោះ គឺពិតណាស់ ,មុខដដែលៗ​នេះ​ហើយ​ដែល​បាន​យក​អង្ករ យកស្រូវ​ពូជ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ខណៈ​មុខ​ពួក​ប្រឆាំង​​មិ​ន​ដឹងនៅឯណា ពោលគឺចាំតែដល់​ខែ​បោះឆ្នោត​ទើប​មក​រក​សន្លឹក​ឆ្នោត​។​ សម្តេចថា គេថាអ្នកកាន់អំណាចមុខដដែលៗ ប៉ុន្តែពួកបក្សប្រឆាំងក៏មុខដដែលៗដូចគ្នា៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        3
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm