ក្រសួង​អប់រំ​ប្រាប់​សហព័ន្ធ​ជាតិ​ត្រូវ​មាន​ម្ចាស់ការ​លើ​ការរៀបចំ​កីឡា​ជាតិ ដូច​ស៊ី​ហ្គេម​ដែរ

2022/10/25 05:30:28 pm        96

​កីឡាជាតិ៖ អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡានាពេលថ្មីៗនេះបាន​កោះប្រជុំ​ជាមួយ​អគ្គលេខាធិការ និង​នាយក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣៨ ដែល​បានកំណត់​ដាក់​ក្នុង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដើម្បី​ពិភាក្សា​ការងារ​បច្ចេកទេស​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ក្នុងការ​សាកល្បងត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​បច្ចេកទេស​ហ​ព័ន្ធ​ជាច្រើន ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អ​គ្ក​នាយកដ្ឋាន​កីឡា បាន​ក្រើន​រំ​ឮ​ក​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវមាន​ម្ចាស់ការ​លើ​ការរៀបចំ​តាម​ប្រភេទ​កីឡា​នីមួយៗ ដោយ​ខ្លួនឯង ដូច​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែរ ព្រោះនេះ​គឺជា​ឱកាស​ដ៏​សំខាន់ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព និង​ចំណុច​ខ្វះខាតដែល​ត្រូវ​បំពេញបន្ថែម មុន​ឈានដល់​ការរៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា សហព័ន្ធ​កីឡា​ជាតិ​នីមួយៗមាន​តួនាទី​សំខាន់ ក្នុងការ​សរសេរ​បទ​បញ្ជាការ​ប្រកួត ការចុះឈ្មោះ និង​ការរៀបចំ​ការប្រកួតពី​ចាប់ផ្ដើមរហូតដល់​ចែក​មេដាយ ត្រូវ​ធានា​ឲ្យ​បាន​ជោគជ័យ។ ហេតុនេះរាល់​កិច្ច​ត្រូវ​ធានា​ឲ្យ​បាន​រួចរាល់ និង​ហ្មត់ចត់​បំផុត ពិសេស​លើ​ការរៀបចំ​សៀវភៅ​បច្ចេកទេស​ Technical Handbook ​មុន​ចែកចាយ​ដល់​រាជធានី​-​ខេត្ត និង​ក្រសួង ចៀសវាង​នូវ​ការភាន់ច្រឡំនាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត​ផ្សេងៗ។​

​មន្ដ្រី​កីឡា​ជាន់ខ្ពស់នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែល​បន្ថែមថា ការប្រកួត​កីឡា​ជាតិ​នេះពិតជា​សំខាន់​ណាស់ កា​រណា​ការរៀបចំ​ទទួលបាន​ជោគជ័យ នោះ​ឈានដល់​ស៊ី​ហ្គេមក៏​មិនសូវ​លំបាក​ដែរ តែបើ​ការរៀបចំ​កីឡា​ជាតិមិនបាន​ល្អ ច្បាស់​ណាស់​ការត្រៀម​ស៊ី​ហ្គេមត្រូវមាន​ការកែសម្រួល និង​បំពេញបន្ថែម​ជាច្រើន។ ហេតុនេះឯកឧត្តម​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ប្រកួតដែលជា​សាកល្បង​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​ជាតិលើក​ទី​៣ គ្រោង​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ដោយ​កំណត់​កីឡា​ចំនួន ៣៨​ប្រភេទក្នុងការ​ប្រកួត ដូច​ទៅនឹង​ប្រភេទ​កីឡាដែល​បានអនុម័ត​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm