ថ្នាក់ដឹកនាំ​កីឡា​វាយ​កូន​បាល់​បង្ហាញ​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៅ​ Davis Cup

2022/10/25 05:51:02 pm        124

​​វាយ​កូន​បាល់៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា និង​ប្រតិភូបានធ្វើ​ដំណើរ​មក​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីកម្រិត​ទី​៣ ដោយ​ជោគជ័យ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ ៤​ប្រកួត​ផ្ទួនៗឡើងទៅ​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​វិញ នា​ឆ្នាំ​២០២៣ ខាងមុខ។

​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​គ្រូ​ជម្រើសជាតិដែល​ដឹកនាំ​កីឡាករ​ត្រឡប់​ម​កកម្ពុជា ជំនួស​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ និង​ជា​ប្រធាន​ប្រតិភូដែល​ជាប់​បេសកកម្ម​ទៅកាន់​ប្រទេស​ឥណ្ឌា​បន្ដ បានបង្ហាញ​មោទនភាពចំពោះ​ភាពជោគជ័យនៃ​ការប្រកួត​ Davis Cup ​ឆ្នាំនេះ។ លោក​បានចាត់ទុក​សមិទ្ធ​ផល​នេះគឺជា​សញ្ញាណដ៏​ល្អ សម្រាប់​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ទន្ទឹម​ជាមួយគ្នាកីឡាករ ប៊ុន កេ​ន្នី​, ឡុង សំនៀង និង​សិស្ស​ប្អូន ឃ្លាំង ពន្លក បាន​សម្ដែង​អារម្មណ៍​រីករាយ​ជាខ្លាំង ដែល​អាចជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាត្រឡប់​ទៅកាន់​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​វិញ ហើយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​នាពេលខាងមុខ។​

​គួរ​ដឹងថា ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាបាន​ចូលរួម​ប្រកួត​ Davis Cup ​កម្រិត​ទី​៣ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២២ ខែតុលា​កន្លងទៅនៅ​ទីក្រុង​ Isa Town ​ប្រទេស​បា​រ៉ែ​ន ដោយ​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ប៊ូ​តាន ម៉ុង​ហ្គោ​លី និង​ទួ​កមេ​នី​ស្ថាន។ ជា​លទ្ធផល​ការប្រកួត​ក្នុង​ពូ​លកម្ពុជា​បានទទួល​ជ័យជម្នះ​ទាំង ៣​ប្រកួតដោយ​យកឈ្នះ​ប៊ូ​តាន ៣-០, ឈ្នះ​ម៉ុ​ហ្គោ​លី ៣-០ និង​ឈ្នះ​ទូក​មេ​នី​ស្ថាន ២-១ ដើម្បី​ឈរ​កំពូល​តារាង​ពូ​ល​ A​។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ជួប​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ B ​គឺ​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី ហើយ​កម្ពុជាបាន​យកឈ្នះ​ក្រុ​មិត្ត​អាស៊ាន​នេះដោយ​លទ្ធផល ២-១ ដើម្បី​គ្រង​តំណែង​ជើងឯក និង​ទទួលបាន​កៅអី​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​វិញ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ៦​ឆ្នាំ​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm