ការប្រារព្ធខួប ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ គឺរំលឹកដល់​ព្រះរាជបូនីយកិច្ច​របស់ព្រះអង្គ

2022/10/25 06:26:17 pm        564

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ស្ថាបនិក​មូល​និធិមុទិតា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏ជា​អ្នក​ផ្តួចផ្តើម​រៀបចំពិធីបុណ្យ និងប្រារព្ធខួប១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ បាន​មានបន្ទូល និងថ្លែងថា ការដែលធ្វើខួបគម្រប់ ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋដ៏អធិកអធមនាថ្ងៃទី៣១ ខែតុលាខាងមុខនេះ គឺ​ដើម្បី​រំលឹក​ដល់ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គ ជាពិសេស ស្នាព្រះហស្ថព្រះអង្គ​ដែល​ដណ្តើម​បាន​ឯករាជ្យ​ពី​កណ្តាប់ដៃអណានិគមនិយមបារាំងនេះតែម្តង។

 មានបន្ទូលនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ទាក់ទង និង​ការ​រៀបចំ​ព្រះ​រាជ​កម្ម​វិធី​«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាល​មហោ​ស្រព​ចតុម្មុខ​មង្គល សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងថា ការសហការ​គ្នា​រវាង​មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀប​ចំ​ខួប​១០០​ព្រះវស្សា​ នៃ​ការ​ប្រសូត​របស់អតីតព្រះ មហាវីរៈក្សត្រនេះ គឺដើម្បីរំលឹកដល់ព្រះគុណបំណាច់របស់ព្រះអង្គ ប្រាប់​ដល់ក្មេងៗជំនាន់ក្រោយ អំពីស្នាព្រះហស្ថ​ជា​ច្រើន​របស់​ព្រះអង្គ​ដែល​បាន​សន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

 នៅក្នុងកិច្ចសម្ភាសន៍ទាក់ទងនឹងកម្មវិធីខាងលើនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា លើកឡើងថា ការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតា​ឯករាជ្យ​ជាតិ​ខ្មែរ»នេះ គឺជាការបង្ហាញនូវកតញ្ញូកតវេទីចំពោះព្រះបិតាឯករាជ្យខ្មែរ ដែល​ព្រះ​អង្គ​បាន​កសាង​មក ទុកឲ្យពួក យើង ដែលជាមនុស្សជំនាន់ក្រោយនេះ។

 សូមបញ្ជាក់ថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោម​ព្រះ​រាជា​ធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែល​ត្រូវ​ជា​ខួប​គម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ។

 ទស្សនីយភាពនៃព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នេះ ក៏នឹង​មាន​ការ​សម្តែង​សិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀង​ដែល​ជា​ស្នា​ព្រះហស្ថ​ព្រះ​រាជ​និពន្ធ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យអត្ថន័យ និង​កម្រង​អនុស្សាវរីយ៍ ដ៏សែនជ្រាលជ្រៅរបស់ព្រះអង្គផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm