ហ្វីលីពីន៖ រូបភាពប្លែកៗនៃនិស្សិតកំពុងពាក់មួយដែលគេឲ្យឈ្មោះថា ការពារការលួចចម្លង អំឡុងការប្រលងថ្នាក់មហាវិទ្យាល័យ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមនៅប្រទេសហ្វីលីពីន។

និស្សិតនៅមហាវិទ្យាល័យមួយក្នុងទីក្រុង Legazpi ត្រូវបានស្នើឲ្យពាក់មួក ឬរបាំង ដែលនឹងការពារមិនឲ្យមានការលួចមើលក្រដាសវិញ្ញាសារបស់អ្នកដទៃ។ មាននិស្សិតជាច្រើនត្រូវបានឆ្លើយតប ដោយការច្នៃប្រឌិតវត្ថុធ្វើពីក្រដាសកាតុង ប្រអប់ដាក់ស៊ុត និងវត្ថុផ្សេងទៀតដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ។ គ្រូបង្រៀនរបស់ពួកគេបានប្រាប់ទូរទស្សន៍ BBC ថា អ្នកស្រីកំពុងសម្លឹងរកវិធីបែបប្លែកៗសប្បាយៗ ដើម្បីធានាភាពត្រឹមត្រូវ និងស្មោះត្រង់នៅក្នុងថ្នាក់រៀនរបស់អ្នកស្រី។

លោកស្រី Mary Joy Mandane-Ortiz សាស្ត្រាចារ្យផ្នែកវិស្វកម្មគ្រឿងម៉ាស៊ីននៅសាកលវិទ្យាល័យ Bicol University College of Engineering បាននិយាយថា គំនិតច្នៃប្រឌិតនេះពិតជាមានប្រសិទ្ធភាពមែន។ វិធានការនេះត្រូវបានអនុវត្តន៍សម្រាប់ការប្រលងឆមាស ឬ mid-term នាពេលថ្មីៗ ដែលត្រូវបានអនុវត្តន៍ដោយនិស្សិតរាប់រយនាក់នៅមហាវិទ្យាល័យក្នុងសប្ដាហ៍ទី៣ នៃខែតុលានេះ។ លោកស្រីសាស្ត្រាចារ្យ Mandane-Ortiz បាននិយាយថា សំណើដំបូងរបស់អ្នកស្រីទៅកាន់និស្សិតគឺការច្នៃបង្កើតពីក្រដាសបែបសាមញ្ញៗ៕
អត្ថបទ៖ សុខមាន