ប្រមុខ​កីឡា​ E-Sports ​ជំរុញ​កីឡាករ​ត្រូវ​ធ្វើជា​ជន​គំរូ និង​សម្រួច​ឆន្ទៈ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ២០២៣

2022/10/25 06:52:40 pm        122

​E-Sports៖ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) បាន​ក្រើន​រំ​ឮ​ក និង​ជំរុញ​ឲ្យ​កីឡាករ​របស់ខ្លួនត្រូវ​បន្ដ​ធ្វើជា​ជន​គំរូ​ក្នុងសង្គម ពិសេស​ត្រូវ​សម្រួច​ឆន្ទៈ និង​ស្មារតី​ឲ្យ​បាន​មុត​ស្រួច សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធបានរៀបចំ​មហាសន្និបាត​បញ្ជ​ប់​អាណត្តិ​ទី​២ និង​លើក​ទិសដៅ​ការងារ​បន្ដសម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ ដែលជា​អាណត្តិ​ដ៏​សំខាន់ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។ ក្នុងនោះ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ត្រូវបាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ បោះឆ្នោត​គាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​បន្ដទៀត។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ២​អាណត្តិ​កន្លង​មក សហព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា កែប្រែ​ផ្នត់គំនិតដើម្បី​ឲ្យ​សង្គម​ទទួលស្គាល់កី​ឡាអេ​ឡិច​ត្រូ​និ​ចគឺជា​កីឡា​ស្របច្បាប់ តាមរយៈ​ការបើក​សិក្ខាសាលា​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ឲ្យ​សាធារណជន​យល់ ហើយ​កែប្រែ​ពី​ពាក្យ​ថា “​ក្មេង​លេង​ហ្គេម​” ឲ្យ​ក្លាយជា​កីឡាករ​ពិតប្រាកដដែលមាន​ការទទួលស្គាល់ ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិរហូត​មានឱកាស​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​ តំណាង​ជាតិ​ជា​បន្ដបន្ទាប់​ទៀតផង។​

​យ៉ាងណាមិញ​ប្រមុខ​សហព័ន្ធ​ដដែលបានធ្វើការ​ក្រើន​រំ​ឮ​ក ២​ចំណុចក្នុងនាម​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ទី​១. កីឡាករ​អេ​ឡិច​ត្រូ​និ​ចត្រូវមាន​សីលធម៌​សង្គម​ល្អ ឈានទៅ​ដណ្តើម​មេដាយពី​ស៊ី​ហ្គេមប្រកបដោយ​កិត្តិយស និង​ទី​២. ត្រូវ​ធ្វើជា​សិស្ស​ពូកែ ទាំង​នៅ​វិទ្យាល័យ និង​ឧ​ត្ត​មសិ​ក្សា ព្រោះ​សហព័ន្ធ​នឹងមាន​កិត្តិយស​បន្ថែមទៀត នៅពេល​កីឡាករ​អេឡិចត្រូនិកទទួលបាន​ជោគជ័យ ទាំង​ការសិក្សា និង​ការលេង​កីឡា​ទំនើប​មួយ​នេះ។​ ​បន្ថែម​លើ​នេះក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បាន​ប្តេជ្ញា​នឹង​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់តែ​រីកចំរើន ឈានទៅ​ដណ្តើម​មេដាយ​ជូន​កម្ពុជាពី​ការប្រកួត​កម្រិត​អន្តរជាតិ ជាពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​ឯកឧត្តមបានស្នើ​ឲ្យ​សមាជិក​ប្រតិបត្តិ ពង្រឹង​លើ​គោលដៅ ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ និង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព បណ្តុះ​ឆន្ទៈ​ឲ្យ​មុត​ស្រួចក្នុងការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស និង​ដុសខាត់​សមត្ថភាព​របស់​អត្ត​ព​លិ​ក​កី​ឡាអេ​ឡិច​ត្រូ​និ​ច ដើម្បី​សម្រួច​គោល​ដៅដណ្តើម​មេដាយមាស​ ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​គួរ​ដឹងថា កីឡា​អេឡិចត្រូនិកគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ៣៨​ប្រភេទ​កីឡា ដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​សហព័ន្ធបាន​ត្រៀម​វិញ្ញាសា​ចំនួន ៩ ដាក់​ក្នុង​ការប្រកួត​នេះ។ ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា កន្លងមក​កីឡា​អេឡិចត្រូនិកក៏​ធ្លាប់បាន​ចូលរួម​ ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ២​ដង​រួចមកហើយ កាលពី​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm