សហព័ន្ធ​ឃី​ក​បុក​ស៊ី​ង​ជឿជាក់​រៀបចំ​ស៊ី​ហ្គេម​ដោយ​ជោគជ័យ ក្រោយ​ចប់​វគ្គ​បណ្ដុះបណ្ដាល​អន្ដ​រ​ជាតិ​

2022/10/25 07:24:45 pm        62

​ឃី​ក​បុក​ស៊ី​ង​៖ លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេសអន្ដរជាតិលើកដំបូង ដែល​បង្រៀន​ផ្ទាល់​ដោយ​គ្រូឧទ្ទេស​ជា​ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អាស៊ីលោក​ Nasser Nassiri។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះរយៈពេល ៣​ថ្ងៃដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី២៤ ខែតុលានៅ​ស​ណ្ឋា​រ​គា​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា។ ពិធី​បិទ​វគ្គ​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម តែម ម៉ឺន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ស្របពេល​កម្ពុជាត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមនា​ឆ្នាំក្រោយ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សិក្ខាកាមដែល​បាន​ចូលរួម​បណ្ដុះបណ្ដាល ត្រូវយក​ចំណេះដឹង​ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍ ពិសេស​ការត្រៀមខ្លួន​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ដូច​អ្វីដែល​កីឡាករ​-​កីឡាការិនី​ឃី​ក​បុក​ស៊ី​ងធ្លាប់​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេល​កន្លងមក​ដែរ។​

​បន្ថែម​លើ​នេះ លោក ហេង សុខឃ​ន បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ បន្ទាប់ពី​មាន​អ្នកជំនាញ​អន្ដរជាតិមក​ចែក​រំលែក​ចំណេះដឹង​ផ្ទាល់​ដល់​មន្ដ្រី​បច្ចេកទេស​កម្ពុជា ដោយ​លោក​សង្ឃឹមថា ការគាំទ្រ​ពី​ស្ថាប័ន​ជាតិ និង​អន្ដរជាតិ​នេះ ស្ដែង​ឲ្យ​ឃើញ​ពីស​ញ្ញាណ​វិជ្ជមានក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ នៃ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​អន្ដរជាតិលើកដំបូង​នេះ មាន​សិក្ខាកាម​ចូលរួម​សរុប ៣៨​រូប ហើយ​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ពី​គ្រូឧទ្ទេស​លោក​ Nasser Nassiri ​បន្ទាប់ពី​ឆ្លងកាត់​ការសិក្សា​នាពេល​កន្លងមក។ ក្រោយ​បញ្ចប់​វគ្គ​នេះ សិក្ខាកាម​ទាំងអស់នឹងត្រូវ​ចូលរួម​រៀបចំ និង​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងខែ​វិច្ឆិកា​ខាងមុខដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម មុន​ឈានទៅ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm