កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអេដស៍”

2022/10/25 07:58:53 pm        47

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២២ តាមប្រព័ន្ធ ZOOM និងដោយផ្ទាល់នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអេដស៍”។

កិច្ចប្រជុំនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិន ដារ៉េត បានលើកឡើងអំពីការអនុវត្តន៍ប្រព័ន្ធប្រមូលព័ត៌មានត្រឡប់ពីសហគមន៍” (Community-Led Monitoring (CLM)) គឺជាប្រព័ន្ធមួយ ដើម្បីប្រមូលព័ត៌មានត្រឡប់ពី​សហគមន៍​តាមរយៈប្រព័ន្ធអនឡាញ ​ជាពិសេសពីក្រុមប្រជាជនផ្ទុកមេរោគអេដស៍ ​ក្រុមបំប្លែងភេទ ក្រុម​បុរសរួម​ភេទជាមួយបុរស ​និងក្រុមប្រើប្រាស់/ចាក់គ្រឿងញៀន។

ការអនុវត្តន៍ប្រព័ន្ធប្រមូលព័ត៌មានត្រឡប់ពីសហគមន៍ ​បានចាប់ផ្តើមអនុវត្តតាំងពីដើមឆ្នាំ២០២១ ការ​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​សហគមន៍​ត្រូវបាន​សម្រួល​ជាប្រព័ន្ធផ្តល់ព័ត៌មាន​ត្រឡប់តាម​អនឡាញ និងជាប្រចាំ។

ទន្ទឹមនឹងនោះអ្នកអនុវត្តផ្ទាល់ រួមមាន៖ តំណាង ​និងសមាជិកសហគមន៍នៃវេទិកហ្វុនប៉ាម និងឌីហ្វុនប៉ាម។

សូមបញ្ជាក់ផងដែរថា ការផ្តួចផ្តើមនិងរៀបចំអនុវត្ត CLM ការអនុវត្តន៍ប្រព័ន្ធប្រមូលព័ត៌មាន​ត្រឡប់​ពីសហគមន៍ ត្រូវបានរៀបចំ តាមដំណាក់កាលដូចខាងក្រោម៖ ១.រៀបចំផែនការ៖ ក្រុមអ្នក​សម្រប​សម្រួល, ក្រុមការងារបច្ចេកទេស, កំណត់ទំហំការងារ, ​រៀបចំឧបករណ៍ និងបែងចែកអ្នក​ទទួលខុសត្រូវ។ ២. ប្រមូលព័ត៌មានពីសហគមន៍៖ ផ្តល់សំណួរតាមរយៈតំណភ្ជាប់(លីង)​ទៅដល់​ក្រុមគោលដៅ, តាមដានការបំពេញសំណួរ,​ ជំរុញអោយមានការចែកចាយលីងបន្ត និងរៀបចំ​តារាងលទ្ធផលសហគមន៍។ ៣. ជួបជាមួយអ្នកផ្តល់សេវាពាក់ព័ន្ធ៖ ពិនិត្យ និងប្រើតារាង​លទ្ធផល​សហគមន៍ ដើម្បីស្នើដល់អ្នកពាក់ព័ន្ធឱ្យមានការផ្លាស់ប្តូរឱ្យកាន់តែល្អប្រសើរ ​និង៤. អនុវត្ត ផែនការ និងពិនិត្យតាមដាន៖ តាមដាន និងពិនិត្យសេវាពាក់ព័ន្ធថាមាន ​ការកែលម្អហើយឬនៅ ពិនិត្យ​ទិន្នន័យ (តារាងលទ្ធផល) ដើម្បីវាស់វែងនិងតាមដានការអនុវត្ត។

ការអនុវត្តន៍ប្រព័ន្ធប្រមូលព័ត៌មានត្រឡប់ពីសហគមន៍“ មានឧបករណ៍ប្រមូលទិន្នន័យ ដូចខាងក្រោម៖ផ្នែកទី១ ៖ ព័ត៌មានទាក់ទងសេវាបង្ការ (Prevention), ផ្នែកទី២៖ សេវាពិនិត្យនិងព្យាបាលជំងឺកាមរោគ (STI), ផ្នែកទី៣ ៖ ផែ្នកថែទាំ ព្យាបាល និងគាំទ្រសហគមន៍ (Care and Treatment), ផ្នែកទី៤៖ កិច្ចគាំពារសង្គម (Social Protection), ផែ្នកទី៥៖ សិទ្ធិ និងអំពើហិង្សាលើយេនឌ័រ (GBV) និងផ្នែកទី៦៖ ការមាក់ងាយ និងការរើសអើង (Stigma and Discrimination)៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm