អ្នកគាំទ្រ​ដែល​ដើរ​ពី​អេ​ស្ប៉ា​ញ​ទៅ World Cup កាតា​បាត់​ខ្លួន​នៅ​អ៊ីរ៉ង់​

2022/10/25 09:32:24 pm        82

​បាល់ទាត់៖ ​អ្នកគាំទ្រ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​ទីក្រុង Madrid ទៅកាន់​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ដើម្បី​ទស្សនា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នោះបាន​ស្ងាត់បាត់​ដំណឹង​សូន្យឈឹង ​តាំងពី​គាត់​បាន​ចូលដល់​ទឹកដី​អ៊ីរ៉ង់​កាលពី ៣សប្តាហ៍​មុន​។

​​ក្រុមគ្រួសារ​លោក Santiago Sanchez កំពុងមាន​ក្តីបារម្ភ​ពី​សុខ​សុវត្ថិភាព​របស់គាត់​ ជុំវិញ​វិបត្តិ​នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​កំពុងមាន​បាតុកម្ម​ពេញ​ប្រទេស​។ ​​បុរស​វ័យ ៤១ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ទទួលដំណឹង​ចុងក្រោយ​បំផុត​ នៅពេល​លោក​បាន​ទៅដល់​ទឹកដី​អ៊ីរ៉ាក់ បន្ទាប់ពី​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​ប្រទេស​ចំនួន ១៥ រួចហើយ​។ ​​ឪពុកម្តាយ​របស់លោក Santiago Sanchez តែងតែ​តាមដាន​កូនប្រុស​ពី​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម តែ​រយៈពេល​មួយ​សប្តាហ៍​ពេញ​មិនឃើញ​បង្ហោះ និង​បាត់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី១៧ ខែតុលា តែ Sanchez ក៏​ធ្លាប់​ប្រាប់​ឪពុកម្តាយ​ដែរ​ថា អាច​នឹង​ពិបាក​ទាក់ទង​គ្នា​នៅពេល​ចូលដល់​ទឹកដី​អ៊ីរ៉ង់​។​

សូមបញ្ជាក់ថា ​លោក Santiago Sanchez បានធ្វើ​ដំណើរ​ពី​ទីក្រុង Madrid ក្នុង​ដំណើរ​រយៈពេល ១០ខែ​ឱ្យដល់​ទឹកដី​កាតា​ទាន់​ការប្រកួត​ទីមួយ​របស់​អេ​ស្ប៉ា​ញ ដោយ​ក្នុង​មួយថ្ងៃ​ដើរ​បាន ១០ ទៅ ១៥គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ដើរ​បាន​ដល់​ទៅ ៣០គីឡូម៉ែត្រ អម​ជាមួយនឹង​រទេះ​ចង​សន្តោង​នឹង​ចង្កេះ​ដឹក​វ៉ា​លីដា​ក់​ឥ​វ៉ាន់ និង​ចំនី​អាហារសម្រន់​មួយចំនួន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm