ជំងឺ​ COVID-19 ជំរុញ​ឲ្យ​មាន​ការ​បិទ​នៅ​ទូទាំង​ពិភព​លោក ខណៈ​កង្វះ​ខាត​វ៉ាក់សាំង​

2021/04/27 09:59:58 am        283

​ពិភព​លោក៖ ការ​បិទ​ប្រទេស និង​បម្រាម​គោចរ​ថ្មីៗ​ត្រូវ​បាន​អនុវត្តន៍​លើ​មនុស្ស​រាប់​លាន​នាក់ ​ចាប់ពី​ប្រទេស​ឥណ្ឌាដល់​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ការ​ឆ្លង​ជំងឺ ​COVID-19 បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី ​ហើយ​ដំណើរ​ការ​ចាក់​វ៉ាក់សាំងត្រូវ​បាន​អាក់ខាន​ ដោយសារ​កង្វះ​ខាត និង​ក្ដី​បារម្ភ​ជុំ​វី​ញ​ផល​ប៉ះពាល់​ផ្សេងៗ​។

​នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋ​មហា​រាស្ត្រ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​កំពុង​អស់​វ៉ាក់សាំង ​ខណៈ​ប្រព័ន្ធ​សុខ​ភាព​ទ្រុឌទ្រោម​ដោយសារ​ជំងឺ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២​លាន ​៩​សែន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ជា​រៀងរាល់​ចុង​សប្ដាហ៍ ចាប់ពី​ថ្ងៃ​សៅរ៍​រហូតដល់​ដំណាច់​ខែ​មេសា ​រដ្ឋ​មហា​រាស្ត្រ​ដែល​មាន​ប្រជាជន ​១២៥​លាន​នាក់នឹង​ត្រូវ​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ ឬ​ទិញ​ម្ហូបអាហារ​ ឬ​ថ្នាំ​ពេទ្យ​។​ ​បទបញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ក៏​ត្រូវ​បាន​ចូល​ជា​ធរមាន​ហើយ​ដែរ​ សម្រាប់​ទីក្រុង​បូ​កូតា​ដែល​មាន​ប្រជាជន ​៨​លាន​នាក់ ខណៈ​រដ្ឋធានី​របស់​ប្រទេស​កូ​ឡុំ​ប៊ី​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រលក​ទី​៣ ដោយ​បន្ថែម​លើ​បម្រាម​គោចរ​ដែល​មាន​ស្រាប់​លើ​អនុវត្តន៍​លើ​មនុស្ស ​៧​លាន​នាក់​នៅ​ទូទាំង​ទីក្រុង​សំខាន់ៗ​ចំនួន ​៤​ផ្សេងទៀត។​

​ទាំង​ប្រទេស​អា​ហ្ស​ង់​ទីន ទាំង​ប្រទេស​កូ​ឡុំ​ប៊ី​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ​ប្រមាណ​ជាង ​២​លាន ​៥​សែន​នាក់ ជា​ចំនួន​ដែល​ទាប​ជាង​តែ​ប្រទេស​ប្រេ​ស៊ី​ល​មួយ​ប៉ុណ្ណោះ​ ក្នុង​តំបន់​អាមេ​រិក​ឡាទីន​។​ ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ប្រទេស​បារាំង នឹង​ត្រូវ​អនុវត្តន៍​វិធានការ​រឹតត្បិត​ក្រោម​ទម្រង់​មួយ​ចំនួន ខណៈ​ដែល​បំណង​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ដើម្បី​បញ្ឈប់​ចលនា​ប្រជាពល​រដ្ឋ និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំខាន​ដោយ​រដ្ឋ​មួយ​ចំនួន​ ដែល​ច្រានចោល​មិន​អនុវត្តន៍​តាម​សំណើ​ផ្សេងៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm