សេត​វិមាន​និយាយ​ថា មេដឹកនាំ​អាមេរិក​-​ចិន​នឹង​ជួបពិភាក្សា​ទល់មុខ​គ្នា​នៅ​កិច្ចប្រជុំ​ G20​ ខែក្រោយ

2022/10/25 09:53:39 pm        441

​អាមេរិក៖ សេត​វិមាន​និយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden នឹង​បន្ត​កិច្ចសន្ទនា​ជាមួយ​សម​ភាគី​ចិនលោក Xi Jinping រួមទាំង​កិច្ចពិភាក្សា​ដែល​អាច​កើត​មាននៅ​ខាងក្រៅ​កិច្ចប្រជុំ G20 ដែល​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ​។ លោក Xi ត្រូវបាន​គេ​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​អាណត្តិ​ទី3 ដែល​មិន​ធ្លាប់មាន​ពីមុនមកជា​មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន​។

​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Karine Jean-Pierre បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិ​បាល​សហរដ្ឋអាមេរិកមិន​ធ្វើ​អត្ថាធិប្បាយ​លើ​នយោបាយ​ផ្ទៃក្នុង​ របស់​ទីក្រុង​ប៉េកាំង​នោះទេ​។ លោកស្រី​បាន​ពន្យល់ថា ប្រធានាធិបតីលោក Joe Biden និង​រដ្ឋបាល​របស់​យើង​គឺ​ផ្តោតលើ​ការគ្រប់គ្រង​ការប្រកួតប្រជែង ​ជាមួយ​ប្រទេស​ចិនដោយមាន​ការទទួលខុសត្រូវ​។ លោកស្រី​និយាយថា មេដឹកនាំ​ប្រទេស​ទាំង២ ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមទាំង​បម្រែបម្រួល​អាកាសធាតុ​។​

​លោកស្រី Jean-Pierre និយាយថា វា​មាន​សារៈសំខាន់​ក្នុងការ​រក្សា​កិច្ចសន្ទនា​រវាង​លោក Joe Biden និងលោក Xi Jinping ឲ្យ​នៅ​បន្ត​។ លោក Biden បាន​ជួប​សន្ទនា​ជាមួយ​លោក Xi តាម​ទូរស័ព្ទ និង​តាម​បណ្តាញ​អ៊ីនធឺណិត ប៉ុន្តែ​មិនដែល​បាន​ជួបគ្នា​ដោយផ្ទាល់​ឡើយ​ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករាឆ្នាំមុន​។ ​ការរំពឹងទុក​គឺ​ស្ថិតនៅ​លើ​លទ្ធភាព​នៃ​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង ​របស់​មេដឹកនាំ​ទាំង២ ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ខែក្រោយក្នុងប្រទេស​ឥណ្ឌូនេស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm