លោកខាងលិច​ព្រមាន​រុស្ស៊ី​ទល់នឹង​ការ​យក​ការប្រើ​គ្រាប់បែក​វិទ្យុសកម្ម​ធ្វើជា​លេស​ពង្រីក​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/10/25 10:15:52 pm        452

​អឺរ៉ុប៖ បណ្ដា​ប្រទេស​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ ពី​បទ​រៀប​ផែនការ​ប្រើការ​គំរាម​ពី​គ្រាប់បែក​វិទ្យុសកម្ម​រួម​ជាមួយ​អាវុធ​នុយក្លេអ៊ែរ ​ជា​លេស​សម្រាប់​ភាព​តានតឹង​ដែល​ចេះតែ​រីក​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង Moscow បាន​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង ​Kherson​ ភាគ​ខាង​ត្បូង​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​។

​ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុល​ទៅ​មុខ​ចូល​ក្នុង​ខេត្ត Kherson​ គ្រប់គ្រង​ដោយ​រុស្ស៊ី ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​ក្រុម​សម​ភាគី​លោក​ខាង​លិច​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទប្រាប់​ពួកគេ​ថា ទីក្រុង Moscow សង្ស័យ​ថា ទីក្រុង Kyiv មាន​ផែនការ​ប្រើ​អាវុធ​ដែល​គេ​ឲ្យ​ឈ្មោះថា អាវុធ​វិទ្យុសកម្ម​ (dirty bomb)​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​នានា និង​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​គាំទ្រ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​។

​រដ្ឋមន្ត្រី​ទាំងនោះ​បាន​និយាយ​ថា​ ប្រទេស​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​ទាំង​អស់​គ្នា​ច្រាន​ចោល​ការ​ចោទប្រកាន់​ខុស​ទំនង​របស់​រុស្ស៊ី ដែល​ថា​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុ​សកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង។ ពិភព​លោក​នឹង​មើល​ឃើញ​តាមរយៈ​ការប៉ុនប៉ង ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm