នាយឧត្តមសេនីយ៍ នាង ផាត ដឹកនាំប្រតិភូទៅទស្សនកិច្ចផ្លូវការនៅឡាវរយៈពេលមួយសប្តាហ៍

2022/10/25 11:05:18 pm        354

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ បានដឹកនាំប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវរយៈពេលមួយសប្តាហ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពកម្ពុជា-ឡាវ និងសមាគមឡាវ-កម្ពុជាឲ្យកាន់តែល្អ ប្រសើបន្ថែមទៀតស្របទៅតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

 នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ នាង ផាត បានជួបពិភាក្សាការងារជា ច្រើនជាមួយរដ្ឋមន្រ្តីការពារប្រទេសឡាវ ជួបជាមួយឯកឧត្តម Sinlavong Khutphaythoun សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ ជួបជាមួយប្រធានសមាគមឡាវ-កម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃប្រ ទេសឡាវជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ព និងប្រជាជនប្រ ទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

 ថ្លែងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូមកប្រទេសឡាវនេះ គឺមានគោលបំណងធំៗមួយចំនួនដូចជា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងសមាគមមិត្ត ភាពនៃប្រទេសទាំងពីរគឺ(កម្ពុជា-ឡាវ)។និងចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពកម្ពុជា-ឡាវនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមិត្តភាពឡាវ-កម្ពុជានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

 ជាមួយគ្នានោះដែរភាគីឡាវក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពកម្ពុជា-ឡាវ ដែលមានសកម្មភាពជាច្រើន ទាំងការអប់រំបណ្តុះបណ្តាលធនមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូ, លំហាត់ហ្វឹកហ្វឺនរួម, ការផ្តល់ជំនួយយោធា និងសម្ព័ន្ធមេត្រីភាពជាដើមនោះ។ ដោយឡែការទំនាក់ទំនងរវាងប្រជាជនិងប្រជាជននៃប្រទេសទាំងពីរក៏កាន់តែរីកចំរើនទៅមុខជានិច្ច ជាក់ ស្តែងដូចកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំងពីរ។

 សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ ក៏បានបំពាក់មេដាយស្ថាបនាក៏សាងជាតិនៃប្រទេសឡាវ៦០ឆ្នាំជូនដល់គណៈប្រតិភូកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm