ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា បានឱ្យដឹងថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាឱ្យឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការរងារនាយកដ្ឋា នជលសាស្ត្រ និងការងារទន្លេ សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយ មខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ។
ការបាក់ច្រាំងទន្លេមេគង្គនេះស្ថិតនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចា ម ដែលបាក់កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែតុលា និងមានប្រវែងប្រមាណ៦០ម៉ែត្រ៕ដោយ៖ គង់ ឌិន




