អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន​ ទទួល​បាន​អំណោយ​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​ម​ន្រី្ត​

2021/04/27 02:59:58 am        622

ភ្នំពេញ ៖ ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ទីមួយ​លាន ​បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​១២​ មេសា ២០២១​នេះ បាន​នាំ​យក​ថវិកា​ចំនួន​០៥​លាន​រៀល ​ដែលជា​ប្រាក់​រង្វាន់​ត្រូវ​ឆ្នោត ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទៅ​ប្រគល់​ជូន​ដល់​ជ័យ លាភី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា ​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​លេខ​រៀង​ទី​១ ​គឺ​កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​ម​ន្រី្ត ​គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការរង​ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក រីឯ​អ្នក​ដែល​មាន​លេខ​រៀង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន គឺ​លោក ប៉ាន់ សុវណ្ណ​រិ​ទិ្ធ​ ជា​អ្នក​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​។

ទន្ទឹមគ្នា​នោះដែរ​លោក ប៉ាន់ សុវណ្ណ​រិ​ទ្ធ ជា​អ្នក​មានសំណាង​ទទួល​ប្រាក់​រង្វាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១៦៤ ផ្លូវ​១២២ ​សង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។

ជា​ចុងក្រោយ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មិនមែន​ធ្វើឡើង​សម្រាប់​តែ​ប្រទេស​កម្ពុ​ជាមួយ​នោះទេ គឺ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ ធ្វើឡើង​ដោយ​អនុលោម​ទៅតាម​លក្ខណៈ​បច្ចេកទេស​ពិតប្រាកដ វិទ្យាសាស្ត្រ​ពិតប្រាកដ ហើយ​នៅ​លើ​សកលលោក ​យើង​បានដឹងហើយថា តើ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន ​ដែល​បាន​នឹង​កំពុង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺ​មិន​មាន​ច្រើន​នោះទេ​។ ​ជាពិសេស​ប្រទេស​ដែល​មាន​ធនធាន មានលទ្ធភាព​នៅក្នុង​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩​ ដោយ​ខ្លួនឯង​នេះ គឺ​ប្រទេស​ទាំងនោះ កំពុង​ផលិត និង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ប្រទេស​របស់ខ្លួន​។​ ដូច្នេះ​កម្ពុជា កំពុង​ខិតខំ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ដោយ​យើង​អាច​ទិញ​យក​វ៉ាក់សាំង​កូ​វីដ​-១៩​ មកចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​វេន​រៀងៗ​ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ការពារ​ភាព​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​-១៩ ​កាត់បន្ថយ​នូវ​អត្រា​សម្រាក​ពេទ្យ និង​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am