ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ក្នុងការអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលាឆ្នាំ២០២២នេះ ។
នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសភាប្រទេសថៃ និងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។
តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់ រួមមាន៖ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ឯកឧត្តម សាយ សំភូន ភូមវិហាន អនុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងបន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ៕





