បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Real Madrid បានរងបរាជ័យប្រកួតដំបូងក្នុងរដូវកាលនេះ ក្រោយចាញ់នៅទឹកដីអាល្លឺម៉ង់ Red Bull Salzburg ៣-២ ក្នុងពូល F នៃក្របខណ្ឌ UEFA Champions League។ ក្រុមម្ចាស់ផ្ទះ Leipzig ចាប់ផ្តើមការប្រកួតបានយ៉ាងល្អដោយខ្សែការពារក្រូអាស៊ី Josko Gvardiol តែតបញ្ចូលទីនាំមុខនៅនាទីទី១៣ មុនពេលខ្សែប្រយុទ្ធជួរមុខ Christophe Nkunku បង្កើនការនាំមុខ ២-០ នៅនាទីទី១៨។

ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr ក៏តាមបានមួយគ្រាប់វិញឱ្យ Real Madrid តែអតីតខ្សែប្រយុទ្ធ Chelsea, Timo Werner ក៏ធានាជ័យជំនះឱ្យ Leipzig នៅនាទីទី៨១ ទោះបី Real Madrid រកបានគ្រាប់ចុងក្រោយដោយ Rodrygo នៅនាទីទី៩០+៤ ដែលជាបាល់ពិន័យ ១១ម៉ែត្រ។ ការប្រកួតយប់មិញលោក Carlo Ancelotti បានដាក់ឱ្យកីឡាករសំខាន់ៗជាច្រើនសម្រាកដោយសារ Real Madrid ធានាបានកៅអីលេខ ១ ក្នុងពូល និងទៅជុំបន្តរួចទៅហើយ។
ចំណែក Leipzig នៅពេលនេះនៅសល់ក្តីសង្ឃឹមទៅវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពី Celtic និង Shakhtar Donetsk បញ្ចប់ដោយលទ្ធផល ១-១ មានន័យថា Leipzig នាំមុខ Shakhtar ៣ពិន្ទុ និងត្រូវការត្រឹមស្មើប៉ុណ្ណោះសម្រាប់ Leipzig នៅពេលធ្វើដំណើរទៅទឹកដីប៉ូឡូញជួប Shakhtar Donetsk នៅជុំចុងក្រោយក្នុងពូលនៅសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ