Man City ស្មើ​នៅផ្ទះ Dortmund ស្របពេល Haaland ត្រូវ​ដូរ​ចេញ​ពាក់កណ្ដាល​ទី

2022/10/26 06:40:29 pm        74

​បាល់ទាត់៖ ​​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Manchester City, Erling Haaland ត្រូវបាន​ផ្លាស់ចេញ​ក្រោយ​ចប់​វគ្គ​ទី១ សម្រាប់​ការប្រកួត​ស្មើ ០-០ នៅ​ទឹកដី​អាល្លឺម៉ង់ Borussia Dortmund យប់មិញ​។ ​​Manchester City ដែល​ធានាបាន​កៅអី​ទៅ​វគ្គ​បន្ត​ទៅហើយនោះ បានដាក់​កីឡាករ​សំខាន់​ឱ្យ​សម្រាក​ច្រើនតែ​លើកលែង Haaland នៅតែ​ចាប់ផ្តើម ១១នាក់​ដដែល​។

​​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Pep Guardiola បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា Haaland មានការ​ប៉ះទង្គិច​ក្នុង​វគ្គ​ទី១ និង​បារម្ភ​ថា ​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះ​អាចមាន​របួស​លើសពីនេះ ដូច្នេះ​សម្រេចចិត្ត​ដូរ​ចេញ​។ ​​Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ២២គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ Manchester City ១៥ប្រកួត តែ​ការប្រកួត​នៅ​ទឹកដី Dortmund យប់មិញ​មានឱកាស​ប៉ះបាល់​ត្រឹម ១៣ជើង​ប៉ុណ្ណោះ និង​ឱកាស​ស៊ុត​មួយ​លើក​មុនពេល​ដូច​ជំនួស​ដោយ Joao Cancelo​។

​​Man City មានឱកាស​ស៊ុត​គ្រាប់​ជ័យជំនះ​ពី Riyad Mahrez តែ​កីឡាករ​អាល់​ហ្សេ​រី​រូបនេះ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល តែ​យ៉ាងណាក្តី​លទ្ធផល​ស្មើ​នៅ​ទឹកដី​អាល្លឺម៉ង់​នេះ​ធ្វើឱ្យ Manchester City ធានាបាន​កៅអី​លេខ១ ក្នុង​ពូ​ល​ផងដែរ​។​ ​​Manchester City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Leicester City ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ក្របខណ្ឌ English Premier League​។​ ​ដោយឡែក​មួយគូ​ទៀត​ក្នុង​ពូ​ល F នេះដែរ Sevilla បាន​យកឈ្នះ Copenhagen ៣-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm