សម្ដេចតេជោ បញ្ជាអាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយកាត់ដីតំបន់៣ ជូនពលរដ្ឋឲ្យចប់មុនចូលឆ្នាំខ្មែរ

2022/10/26 06:50:15 pm        251

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅក្រសួង និងអាជ្ញាធរ ពាក់ព័ន្ធ ត្រូវដោះស្រាយកាត់ឆ្វៀលដីនៅតំបន់២ និងតំបន់៣ នៃខេត្តនៅជុំវិញបឹង​ទន្លេសាប ឲ្យចប់រួចរាល់ជូនប្រជាពលរដ្ឋ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែត្រូវយកមកវិញនូវដី ដែលអ្នកមានអំណាច និងជនខិលខូចមួយចំនួន បានរំលោភកាន់កាប់ ។

ក្នុងពិធីផ្ដល់ស្រូវពូជ និងស្បៀងដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួនជាង ៣០០០ គ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា នេះ សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ បានជំរុញឲ្យថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរត្រូវមានការយកចិត្តទុកដាក់រៀបចំ​ពលរដ្ឋរស់នៅ​តំបន់ទន្លេសាប ។

សម្ដេចតាជោ បានបញ្ជាក់ថា ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប ខ្លះបានរស់នៅច្រើនជំនាន់​មកហើយ ​ដែលមានចូលដល់រយឆ្នាំក៏មាន ​ដូច្នេះ តំបន់២​ និងតំបន់៣ ត្រូវសម្រួលឲ្យពលរដ្ឋ​បានរស់នៅ កន្លែងនោះ ហើយបន្ថែមទៅដោយការគិតគូតំបន់៣ខ្លះ កាត់ចេញមកជាតំបន់២ ហើយតំបន់២ខ្លះ កាត់ មកជាតំបន់១ ដែលការងារនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើឲ្យរួចរាល់ នៅមុនបុណ្យចូលឆ្នាំ ។

សូមរំលឹកថា ការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ​ក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ​និងខេត្តកំពង់ធំ កាលពីពេល កន្លងមក ដកហូតបានដីជាច្រើនម៉ឺនហិកតា។

ពាក់ព័ន្ធនឹងបញ្ហាដីព្រៃលិចទឹកនេះ រាជរដ្ឋាភិបាល បានសម្រេចកាត់ដីតំបន់២ និងតំបន់៣ មួយចំនួន ​ទៅឱ្យប្រជាពលរដ្ឋ ​ដែលបានអាស្រ័យផលយូរឆ្នាំមកហើយ ​ដោយក្រសួង និង​អាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងវាស់វែង ​និងកាត់ជូនប្រជាពលរដ្ឋ ​បានមួយចំនួនហើយ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm