នាយឧត្តមសេនីយ៍ នេត សាវឿន រំលឹកមន្រ្តីឲ្យខិតខំបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ

2022/10/26 11:59:25 am        363

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបន្តក្រើន​រំលឹក​ដល់មន្រ្តីនគរ បាលគ្រប់អង្គភាពទាំងអស់ត្រូវខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសទប់ស្កាត់ បង្ការរាល់បទល្មើសផ្សេងដូចជាបញ្ហា​គ្រៀងញៀន​ អំពើឆក់ប្លន់ជាដើម។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង ​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ នេត សាវឿន ​បានលើកឡើងថា ប្រធាន​អង្គភាពដែលទើបប្រកាស​ចូលកាន់តំណែងនេះត្រូវ​ពង្រឹងលើកិច្ចការងារភារកិច្ច​របស់ខ្លួន​ដែល​រាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព ​សំដៅចូលរួមទប់ស្កាត់ បង្ការ បង្ក្រាប ​និងរក្សាសន្ដិសុខ ​សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន​ ក៏បានណែនាំឲ្យពង្រឹងរបៀបរបបធ្វើការ អាកប្បកិរិយា​កងកម្លាំងរបស់មន្ដ្រីនគរបាលចរាចរណ៍, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេស​ចិញ្ចើម​ផ្លូវ​ដើម្បីកាត់បន្ថយការកកស្ទះ, ​ពង្រឹងសមត្ថភាព​មន្ដ្រីនគរបាលចរាចរណ៍ ដោយ​បង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតប្រើប្រាស់​នូវពាក្យសម្ដី​មិនសមរម្យទៅ​កាន់​ប្រជាពលរដ្ឋជាដើម។

ដោយឡែក សម្រាប់នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀនថ្មី​និង​កម្លាំង​ទាំងអស់តែ​ខិតខំ​បន្ថែម​ទៀតក្នុង​ការ​ប​ង្រ្កាបបទល្មើសគ្រឿងញៀន​ ដោយសារតែកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ​ក៏បានថ្លែងនូវការកោតសរសើរកម្លាំងមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ​ដែលបានខិតខំបង្ក្រាប ​និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ហើយ​រក្សាឲ្យបាននូវ​ចំណុច​ល្អ​ជៀសវាង​នូវ​បាតុភាព​អសកម្ម​ផ្សេងៗ ​ដែល​អាចកើតមាន៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
2025/04/12 01:07:25 pm        1
គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈ​ការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត
2025/04/12 12:05:33 pm        1
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៣នាក់ពាក់ព័ន្ធ ៧ករណី
2025/04/12 11:26:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រកឃើញអ្នកស្លាប់ ៣២នាក់ ខណៈបាត់ខ្លួន ៦២នាក់ ក្នុងហេតុការណ៍បាក់រលំអាគារ ដោយសារគ្រោះរញ្ជួយដី នៅថៃ

2025/04/12 08:48:45 pm
​អង់គ្លេស និងអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែននឹងអាចបន្តប្រយុទ្ធ
2025/04/12 08:47:12 pm
​បេសកជនរបស់លោក Trump ស្នើឲ្យមានតំបន់គ្រប់គ្រងដោយសម្ព័ន្ធមិត្ត នៅអ៊ុយក្រែន
2025/04/12 08:44:33 pm
​ទីក្រុងគីវ៖ រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន ខណៈមនុស្ស ៤នាក់រងរបួស
2025/04/12 04:20:24 pm
​មនុស្សយ៉ាងតិច ៦៩នាក់ ស្លាប់ដោយសារព្យុះផ្គររន្ទះ នៅឥណ្ឌា និងនេប៉ាល់
2025/04/12 03:44:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/09 11:17:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/08 10:17:50 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/12 06:09:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/07 01:41:58 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am