ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង HoKa ហើយតាមរយៈការអនុវត្តគម្រោងនេះ អង្គការស្វីល ខនថាក់ បានសម្រចកាត់ជំនួយពីប្រទេសមីយ៉ាន់ម៉ា មកពង្រីកការបណ្តុះបណ្តាលជំនាញទេសចរណ៍ចំនួន៥ខេត្តបន្ថែមទៀត។
ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា នៅក្នុងត្រីមាសទី៣កន្លងមកនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអនុវត្តគម្រោងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជំរុញការផ្តល់ឱកាសការងារ និងបង្កើតមុខរបរដល់បណ្តាយុវជនជាច្រើន នៅតាមបណ្តាខេត្តគោលដៅភូមិភាគឥសាន្តចំនួន៥រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយនៅតាមដំណាក់កាលបន្ទាប់ទៀតនេះ អង្គការស្វីសខនថាក់ នឹងសហការជាមួយក្រសួងទេសចរណ៍ នឹងពង្រីកបណ្តុះបណ្តាលជំនាញទេសចរណ៍នេះនៅតាមខេត្តថ្មីៗចំនួន៥ទៀត ។
លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានថ្លែងថា តាមរយៈកិច្ចសហការរវាងក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅកាន់ខេត្តថ្មីចំនួន៥ទៀត រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបបានជិត ១២០០នាក់ ក្នុងនោះស្រីមានចំនួន ៧៨៣រូប នៅក្នុងខេត្តភាគឥសាន្តប្រទេសចំនួន៥ខេត្ត៕
អត្ថបទ ស៊ុម សុខជា
