អាជ្ញាធរខេត្តកំពត មមាញឹកតុបតែងលម្អក្រុងដើម្បីទាក់ទាញទេសចរឲ្យចូលរួមទស្សនាបុណ្យអុំទូក

2022/10/26 09:05:28 pm        291

កំពត៖ នៅសល់តែ១០ថ្ងៃទៀត ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ អកអំបុក នៅខេត្តកំពត នឹងឈានចូលមកដល់ហើយ ដូច្នេះដើម្បីទាក់ទាញទេសចរជាតិ​ និងអន្តរជាតិ ឲ្យមកកម្សាន្តច្រើន​តាមការរំពឹងទុក អាជ្ញាធរខេត្ត ​បាននិងកំពុងខិតខំរៀបចំតុបតែងលម្អ​សោភ័ណភាព​ក្រុង ឱ្យ​ទាក់ទាញកាន់តែខ្លាំង។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឲ្យដឹងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរខេត្ត បានត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំ​ពិធីប្រណាំងទូក-ង ខ្នាតប្រពៃណី ​និងពិធីបណ្តែតប្រទីប សំពះព្រះខែ ​និងអកអំបុក រយៈពេល៣ថ្ងៃ នៅថ្ងៃទី៦-៨ ខែ វិច្ឆិកា ខាងមុខនេះ។

លោក បានបញ្ជាក់ថា ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍​ទេសចរឱ្យចូលរួមទស្សនាកម្សាន្តច្រើន ​អាជ្ញាធរខេត្ត ក្រុង និងសង្កាត់​បានរួមគ្នារៀបចំតុបតែង​លម្អគ្រប់​ទីតាំង​សំខាន់ៗ​ទាំងអស់​ក្នុងខេត្ត ​ដោយឡែនៅក្នុងក្រុង ​មានសកម្មភាពលាបថ្នាំពណ៌​ឡើងវិញ​តាម​ចិញ្ចើមផ្លូវ​ រង្វង់មូល​ ការតុបតែងលម្អ ​ភ្លើងពណ៌លម្អភ្លើងបំភ្លឺផ្លូវ ឧបករណ៍បាញ់ទឹក​នៅ​រង្វង់មូលទុរេន​ និងតាមបណ្តាសួនច្បារសំខាន់ៗ កាត់ មែកឈើ ​តុបតែងភ្លើងពណ៌តាមដើមឈើ តាមសួនច្បារមាត់ព្រែក ​តុបតែងភ្លើងនៅស្ពានឥន្ទធនូ និងស្ពាន ថ្មី ។ល។

លោកអភិបាលក្រុង បានបន្ថែមថា ពេលនេះ មន្ត្រីក្រុង និងសង្កាត់ កំពុងមមាញឹក ក្នុងសកម្មភាព រៀបចំសណ្តាប់ធ្នាប់ និងតុបតែងលម្អនៅតាមទីសាធារណៈ និងតុបតែងនៅកន្លែងធ្វើការរបស់ខ្លួន ដើម្បី អបអរបុណ្យអុំទូក។

តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត នាពេលកន្លងមកថា រដ្ឋបាលខេត្ត បានរៀបចំតុប តែងភ្លើងលើស្ពានទាំងពីរក្នុងខេត្ត ដោយជួលអ្នកជំនាញផ្នែកអគ្គិសនី និងតុបតែង មកដំឡើង ធ្វើយ៉ាងណាឱ្យមានភាពស្រស់ស្អាត និងទាក់ទាញបំផុត។

ជាមួយគ្នានេះដែរ ​ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ឱ្យចូលរួម​សម្អាតអនាម័យបរិស្ថានជុំវិញផ្ទះរៀងៗខ្លួន ​ពិសេស ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយចូលរួមតុមតែងលម្អភ្លើងពណ៌តាម​គេហដ្ឋាន​របស់ខ្លួន ​ដើម្បីរួមចំ ណែកក្នុងការ​បង្កើន​សោភ័ណភាព​ក្រុង ​នាឱកាសនៃពិធីប្រណាំងទូក-ងខេត្តកំពត ​នាពេលខាងមុខនេះ ។

តាមការរំពឹងទុករបស់រដ្ឋបាលខេត្តកំពត ​រយៈពេលបីថ្ងៃនៃពីធីបុណ្យអុំទូកខាងមុខនេះ ​នឹងអាច ទាក់ទាញ​ភ្ញៀវទេសចរ ចន្លោះពី៤០ ​ទៅ៥០ម៉ឺននាក់៕ អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm