រដ្ឋសភា​ឡាវ ស្នើ​កម្ពុជា​ជួយ​ជំរុញ​អ្នកវិនិយោគ​បង្កើន​ការបណ្ដាក់ទុន​នៅ​ឡាវ​

2022/10/27 12:51:29 am        453

​ភ្នំពេញ​៖ បន្ទាប់ពី​អញ្ជើញ​ដល់ទី​ក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ចូលរួម​វេទិកាសភា​អាស៊ី ប៉ាស៊ីហ្វិក លើក​ទី​៣០ ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ឆ្លៀតពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​ភូ​ន ភូម​វិហា​ន ប្រធានរដ្ឋសភា នៃ​សា ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​រសៀល​ថ្ងៃ​ពុធ​ទី​២៦ ខែតុលា ឆ្នាំ​២០២២​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង ឯកឧត្តម សាយ សំ​ភូ​ន ភូម​វិហា​ន បាន​វាយ​តម្លៃ​ខ្ពស់ និង​អបអរសាទរ ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់ នៃ​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច និង​ឯ ក​ឧ​ត្ត​ម​ប្រធានរដ្ឋសភា កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅ​ប្រទេស​ឡាវ ដែល​ជំនួប​ពិភាក្សា​ការងារ​កាលនោះ ប្រធានរដ្ឋសភា​ប្រទេស​ទាំងពីរ​បា ន​ឯកភាពគ្នា ធ្វើ​បច្ចុប្បន្នភាព​អនុស្សរណៈ (MoU) រវាង​សភា​ទាំងពីរ ដែលមាន​ស្រាប់​នេះ​ឱ្យ​កាន់​ល្អ​ប្រ សើរ​ថែមទៀត ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ផលប្រយោជន៍​របស់​ស្ថាប័ន​យើង​ទាំងពីរ ក៏ដូចជា​ផល​ប្រ យោជន៍​រួម​របស់​ប្រជាជាតិ​ទាំងសងខាង ព្រមទាំង​ស្របទៅនឹង​សភាពការណ៍​វិ​វ​ឌ្ឍ​នៅក្នុង​តំបន់ និង​ស កល​លោក​។​

​ឯកឧត្តម សាយ សំ​ភូ​ន ភូម​វិហា​ន បាន​ជម្រាបជូន​សម្តេច​ថា ឯកឧត្តម​នឹង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​មហាសន្និបាត​ AIPA លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ​។ ជាមួយគ្នានេះ ឯកឧត្តម បាន​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍន៍​កម្ពុជា​លើ​គ្រ ប់​វិស័យ និង​ស្នើ​សម្តេច​ជួយ​ជំរុញ​អ្នកវិនិយោគ​កម្ពុជា ទៅ​បណ្តាក់ទុន​ឱ្យ​ច្រើន​នៅក្នុង​ប្រទេស​ឡាវ​។

​ឯកឧត្តម​ប្រធានរដ្ឋសភា​ឡាវ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា​កម្ពុជា ដែល​បាន​ទទួលយក​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ឡាវ​ចំនួន​២៥​នាក់ បាន​ទៅ​សិក្សា​និង​ដកស្រង់​បទពិសោធន៍​ក្នុងការ​រៀបចំម ហាស​ន្និបាត​AIPA ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម ដែល​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​ក្របខណ្ឌ​នីតិប្បញ្ញត្តិ​។ សម្តេច​បាន​គូសបញ្ជាក់ថា រដ្ឋសភា​ប្រទេស​ទាំងពីរ​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ទាំង​នៅក្នុង​វេទិកា​អន្តរ​សភា​តំបន់ និង​ពិភពលោក​។ សម្តេច​ប្រធានរដ្ឋសភា​បន្ថែ ម​ថា រដ្ឋសភា​ប្រទេស​ទាំងពីរ​ក៏​តែង​បាន​ជំរុញ និង​គាំទ្រ និង​លើកទឹកចិត្ត​ដល់​បក្ស និង​រដ្ឋាភិបាល​រៀង ៗ​ខ្លួន ក្នុង​កិច្ច​សហការគ្នា​កាន់តែ​ជិតស្និត និង​ស៊ីជម្រៅ ហើយ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ជូ ន​ប្រជាជាតិ​ទាំងសងខាង​៕ ដោយ​៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm