សម្ដេច ហេង សំរិន​៖ អគ្គលេខាធិការដ្ឋាន AIPA មាន​តួនាទី​សំខាន់​ទាំង​រដ្ឋបាល និង​ការងារ​ការទូត​

2022/10/27 12:58:22 am        401

ភ្នំពេញ​៖ បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រធានរដ្ឋសភា​ឡាវ​រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត​ឱ្យ លោកជំទាវ ង្វៀន ទឿ​ង​វ៉ាន់ (Nguyen Tuong Van) អគ្គលេខាធិការ​អន្តរ​សភា​អាស៊ាន (AIPA) ចូលជួប​សម្តែង​ការគួរសម នៅ​រដ្ឋសភា​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​ក្នុងជំនួប​នេះ​លោកជំទាវ ង្វៀន ទឿ​ង​វ៉ាន់ បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​សម្តេច​ប្រធានរដ្ឋសភា បាន​ចំណាយពេល​ដ៍​មមាញឹក​ទ​ទួល​ជួប​លោកជំទាវ​នាឱកាស​នេះ​។ លោកជំទាវ​ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ជា​ប្រធាន AIPA របស់​សម្តេច​នៅ​ឆ្នាំនេះ ប្រកបដោយ​ជោគជ័យ​យ៉ាង​ធំធេង​។ លោកជំទាវ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា និង​លេខាធិការដ្ឋាន​អា យ​ប៉ា​កម្ពុជា ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អគ្គលេខាធិការដ្ឋាន AIPA នាទី​ក្រុង​ហ្សា​កាតា ដែល​ធ្វើ​ឲ្យ​ភារកិច្ច​និង​តួនាទី​របស់​AIPA សម្រេចបាន​និង​ទទួលបាន​ជោគជ័យ​បន្តបន្ទាប់ ជាពិសេស​ជោគ​ជ័ យ​ក្នុង​ការរៀបចំ​មហាសន្និបាត AIPA លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ​។​

​ក្នុងជំនួប​នេះដែរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​អគ្គលេខាធិកា​រ​អាយ​ប៉ា ដែលមាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​សម្របសម្រួល​ការងាររដ្ឋបាល​ផង និង​ន យោ​បាយ​ការទូត​សភា​ផង​។ សម្តេច​បាន​មានប្រសាសន៍ថា លោកជំទាវ​អគ្គលេខាធិការ​បាន​បំពេញ​តួនាទី​នេះ​យ៉ាង​ល្អប្រសើរ ទោះបី​ក្នុង​អាណ​តិ្ត​ការងារ​៣​ឆ្នាំ របស់លោក​ជំទាវ រំខាន​ដោយ​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ​។ ជោគជ័យ​ជា​បន្តបន្ទាប់​របស់ AIPA ដោយសារ​ការរួមចំណែក​មួយ​យ៉ាងសកម្ម​ពី​សភាសមាជិក និង​ដៃគូ​ពាក់ព័ន្ធ ក្រោម​ការចាត់ចែង​ការងាររដ្ឋបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​របស់​លេខាធិការ​ដ្ឋា ន​អចិន្ត្រៃយ៍​។

​សម្តេច​ប្រធានរដ្ឋសភា និង​ជា​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៤៣ បានបញ្ជាក់ បន្ថែមថា ទោះបី​សភា​កម្ពុជា ធ្លាប់មាន​បទពិសោធន៍​រៀបចំ​វេទិកា​អន្តរជាតិ​ធំៗ​ជាច្រើន ក៏​នៅតែ​ត្រូវការ​វត្តមាន​លោកជំទាវ និង​សហការី ដែលជា​មន្ត្រី​ប​បច្ចេកទេស​ក្នុងការ​សម្រប​សម្រួលកា​រងារ ជាពិសេស​កម្មវិធី​របៀប​វារៈ​មហាសន្និបាត​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ឆ្លើយតប​សភាពការណ៍​ថ្មីៗ​ក្នុង​តំបន់ និង​ស កល​លោក​៕​ ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm