
អន្ដរជាតិ៖ កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមចុះឈ្មោះ និងកំណត់លក្ខខណ្ឌសម្រាប់ផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19ប្រភេទទឹក ហើយការផ្តល់វ៉ាក់សាំងនេះ បានចាប់ផ្តើមនៅថ្ងៃពុធ។ វេលាម៉ោង ៨ព្រឹកនៅទីតាំងផ្តល់វ៉ាក់សាំងស្ថិតក្នុងមន្ទីរពេទ្យសហគមន៍ Jinshan Zhujing ប្រជាពលរដ្ឋ ដែលទៅទទួលវ៉ាក់សាំង បានចុះឈ្មោះដើម្បីធ្វើតេស្តជាមុន។ ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19ពេញដូស រយៈពេលយ៉ាងហោច ៦ខែមុន និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចទទួលបានថ្នាំវ៉ាក់សាំងប្រភេទទឹកមួយនេះ ដោយឥតគិតថ្លៃ៕
