
អន្ដរជាតិ៖ នៅថ្ងៃពុធនេះ ជប៉ុន បានរៀបចំជំនួបត្រីភាគីជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើបញ្ហាពិភពលោកដូចជាបញ្ហាកូរ៉េខាងជើង បញ្ហាវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបញ្ហារបស់ចិន។អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី(Takeo Mori) បាននិយាយថា ប្រទេសទាំង ៣បានឯកភាពគ្នាថា ការពង្រឹងសកម្មភាពមីស៊ីល-នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលរួមទាំងការបាញ់មីស៊ីលកាលពីពេលថ្មីៗរបស់ពួកគេ គឺជាការងារប្រឈមដ៏ធ្ងន់ធ្ងរ និងច្បាស់លាស់ចំពោះសហគមន៍អន្តរជាតិ៕
