កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្សី ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត មកលើអង្គ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃទួលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ដ៏ដូចជាប្រជារាស្ត្រខ្មែរទាំងមូល។

